Showing posts with label ទូរទស្សន៍២. Show all posts
Showing posts with label ទូរទស្សន៍២. Show all posts

FKKKA’s Online TV Program – No 003 – May 31th, 2016

11:51:00 PM
កម្មវិធីទូរទស្សន៍ផ្សាយលើបញ្ដាញអ៊ិនធឺណិត របស់មិត្តសមាគមខ្មែរកម្ពុជាក្រោម លេខ០០២ ផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ រួមមាន៖

១. នាទីព័ត៌មាន៖

ក. មហាសន្និបាតលើកទី១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ។
ខ. លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រជុំប្រចាំខែឧសភា ។

២. ក្នុងកម្មវិធីផ្សាយនាសប្ដាហ៍នេះ ពិសេសមាន ៖

ក. លិខិតអបអរសាទរ ប្រគេនពរ និង ជួនពររបស់លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្ញើជួនគណៈកម្មាធិការនាយកថ្មី នៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ។
ខ. លិខិតរបស់លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្ញើជួនប្រធានគណៈកម្មាធិការប្រជាជនខេត្តព្រះត្រពាំង កម្ពុជាក្រោម ។
៣. នាទីវប្បធម៌ខ្មែរកម្ពុជាក្រោម ។

បទចម្រៀង «ជ័យយោសហព័ន្ធ»


សូមនិមន្ត និង អញ្ចើញទស្សនាដោយក្ដីមេត្រីភាព ៕

FKKKA’s Online TV Program – No 002 – May 24th, 2016

1:11:00 AM

កម្មវិធីទូរទស្សន៍ផ្សាយលើបណ្ដាញអ៊ិនធឺណិតរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម លេខ ០០២ ផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ រួមមាន ៖

១. នាទីព័ត៌មាន ៖

ក. ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យយុវជនខ្មែរកម្ពុជាក្រោម ផ្ដោចអារម្មណ៍ទៅលើសម្បត្តិវប្បធម៌ជាតិ ។
ខ. យុវជនសព័ន្ធខ្មែរកម្ពុជាក្រោម ចូលថ្លែងការក្នុងវេទិកាសម័យប្រជុំគណៈកម្មធិការអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិទទួលបន្ទុកជនជាតិដើម ។

២. នាទីភាពយន្តឯកសារ៖

ខ្មែរកម្ពុជាក្រោមប្រារព្ធពិធីបុណ្យវិសាខបូជា នៅវត្តសាមគ្គីរង្សី (វត្តខ្មែរកម្ពុជាក្រោម) ក្រុងភ្នំពេញ ។

៣.នាទីវប្បធម៌ខ្មែរកម្ពុជាក្រោម ៖

បទចម្រៀង «ចងចាំជានិច្ច» ច្រៀងដោយ លោក សយ វិវឌ្ឍន៍ និង អ្នកស្រី ណាវី ។

សូមនិមន្ត និង អញ្ជើញទស្សនាដោយក្ដីមេត្រីភាព !

FKKKA’s Online TV Program – No 001 – May 17th, 2016

1:12:00 AM
កម្មវិធី​ទូរទស្សន៍​ផ្សាយ​លើ​បណ្ដាញ​អ៊ិនធឺណិត​របស់​មិត្តសមាគម​ខ្មែរកម្ពុជាក្រោម លេខ ០០១ ផ្សាយ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មាន​ ៖

នាទី​ព័ត៌មាន ៖ មិត្តសមាគម​ចូល​រួម​រំលែក​ទុក្ខ​បុណ្យ​សព​លោក​ព្រឹទ្ធាចារ្យ លី សាង និង ព័ត៌មាន​ស្ដី​អំពី​គណៈប្រតិភូ​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថាភាព​គ្រួសារ​សមាជិក​មួយ​រូប​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវ អាជ្ញាធរ​មូលដ្ឋាន​រើសអើង ។

នាទី​វប្បធម៌​ខ្មែរ​កម្ពុជាក្រោម មាន​បទ​ចម្រៀង «ដែនដី​ខ្មែរក្រោម» ច្រៀង​ដោយ លោក​ លេង ប៊ុនណាត និង អ្នកស្រី សារឿន ។ 

លោក តាំង សារៈ ថ្លែងក្នុងពិធីជួបជុំអង្គការ សមាគមខ្មែរកម្ពុជាក្រោម

10:19:00 PM
លោក តាំង សារៈ អធិបតីនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម  ថ្លែងក្នុងពិធីជួបជុំអង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយ មិត្តសមាគមខ្មែរកម្ពុជាក្រោម និង សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី (វត្តខ្មែរកម្ពុជាក្រោម) ក្រុងភ្នំពេញ នាព្រឹកថ្ងៃ១២រោច ខែផល្គុន ឆ្នាំមមែសប្ដស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ ៕