គណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោម ដាក់កម្រងផ្ការំលលែកទុក្ខចំពោះគ្រួសារសពលោក សេង សុវណ្ណ

9:59:00 PM
រសៀល​ថ្ងៃ​៥កើត ខែពិសាខ ឆ្នាំ​មមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ គណៈប្រតិភូនៃ​មិត្តសមាគមខ្មែរ​កម្ពុជាក្រោម ប្រចាំ​ព្រះរាជណាចក្រកម្ពុជា ដឹកនាំ​ដោយ​លោក តាំង សារៈ អធិបតី​មិត្តសមាគមខ្មែរកម្ពុជាក្រោម និង លោក ប៊ុន មុនី ប្រធាន​មិត្តសមាគមខ្មែរ​កម្ពុជាក្រោម បាន​និមន្ត និង អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​រំលែកទុក្ខ​ចំពោះ​គ្រួសារ​សពលោក សេង សុវណ្ណ ហៅ លី សាង នៅ​គេហដ្ឋាន​របស់​សព​ស្ថិត​នៅភូមិ​ក្បាលមាន់ចែ សង្កាត់ផ្សាដើមគរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

គណៈប្រតិភូនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម
នៅ​ក្នុង​ឧកាស​នោះ​លោក តាំង សារៈ អធិបតីមិត្តសមាគមខ្មែរកម្ពុជាក្រោម និង លោក ប៊ុន មុនី ប្រធាន​មិត្តសមាគមខ្មែរកម្ពុជាក្រោម បាន​ថ្លែង​នូវ​មនោសញ្ចិតនា​ទៅកាន់គ្រួសារសព ដោយមាន​ការ​សោកស្ដាយ និង អាឡោះ​អាល័យ ព្រមទាំង​ចូល​រួម​រំលែកទុក្ខ​ចំពោះ​គ្រួសារ​សពផងដែរ ។

សពលោក សេង សុវណ្ណ តម្កល់នៅគេហដ្ឋានរបស់លោក
លោក សេង សុវណ្ណ ឈ្មោះដើម លី សាង មានស្រុកកំណើត​នៅ​ភូមិ​ពុធ្លេរចាស់ ឃុំ​ពុធ្លេរ ស្រុកពលលាវ ខេត្ត​ពលលាវ កម្ពុជាក្រោម លោកបាន​ទទួល​មរណភាព​នៅ​ថ្ងៃ​អាទិត្យ ៣កើត ខែ​ពិសាខ ឆ្នាំ​មមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៦ វេលាម៉ោង​ ១៣ រសៀល នៅ​ក្នុងគេហដ្ឋាន​របស់​លោកស្ថិត​នៅភូមិ​ក្បាលមាន់ចែ សង្កាត់ផ្សាដើមគរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្នុង​គម្រប់​អាយុ ៨០​ឆ្នាំ​គត់ ៕

លោក តាំង សរៈ(ឆ្វេង) និង លោក ប៊ុន មុនី (កណ្ដាល) និង លោកស្រី ភារិយា​លោក សេង សុវណ្ណ (ស្ដាំ)

សូមតាមដានទស្សនា​ទូរទស្សន៍​មិត្តសមាគមខ្មែរកម្ពុជាក្រោម 

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »