លិខិត​អបអរសាទរ និង ជួន​ពរគណៈកម្មការនាយកថ្មីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម​ពិភពលោក

10:53:00 PM

លិខិត​អបអរសាទរ និង ជូន​ពរ
គោរព ផ្ញើ ប្រគេន និង ជូន ៖ 

​ដល់​ព្រះ​តេជះ​ព្រះ​គុណ អស់លោក លោកស្រី ​ជា​សមាជិក សមាជិកា គណៈកម្មាធិការ​នាយក​ថ្មី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម អាណត្តិ ​ឆ្នាំ ២០១៦-២០២០ ។

ព្រះតេជព្រះគុណ អស់លោក និង លោកស្រី ជាទី​សក្ការៈ និង ជាទី​គោរព 

តាង​នាម សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា និង ក្នុង​នាម​ខ្ញុំព្រះករុណា ខ្ញុំ​បាទ​ផ្ទាល់ សូម​អប​អរ​សាទរ ចំពោះ​ព្រះតេជព្រះគុណ អស់លោក លោកស្រី ដែល​មាន​ព្រះនាម និង ឈ្មោះ​ដូច​ខាងក្រោម​នេះ ៖

១ លោក ថាច់ សេ
២ លោក ចៅ រៀប
៣ លោក ថាច់ វៀន
៤ លោក ថាច់ ង៉ុក ថាច់
៥លោក ប្រាក់ សិរី វុធ
៦ លោក មៅ មុនី
៧ លោក សឺន ហួ
៨ លោក ត្រឹង ម៉ានរិន្ទ
៩ លោក ត្រឹង យ៉ាប
១០ លោកស្រី សឺន ធី និត
១១ លោកចៅ សេរី
១២ ព្រះ តេជគុណ ធីធី ធម្មោ
១៣ លោកស្រី កៀង សុធី
១៤ ព្រះ តេជព្រះ គុណ សឺន យឹង រតនា

ដែល​ត្រូវ​បាន​អង្គ​មហា​សន្និបាត លើក​ទី១០ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង សាន់​ហូហេ្ស រដ្ឋ​កាលី​ហ្វ័រញ៉ា (សហរដ្ឋអាមេរិក) កាលពី​ថ្ងៃ​ទី ២៧ ២៨ និង ២៨ ខែ ឧសភា ឆ្នាំ ២០១៦ កន្លង់​ទៅ​ថ្មីៗនេះ បោះឆ្នោត ជ្រើសរើស សមាជិក សមាជិកា នៃ​គណៈកម្មាធិការនាយក របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម សម្រាប់​អាណត្តិ ឆ្នាំ ២០១៦ ២០២០ សាខា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ក្ដី​សង្ឃឹម និង ជឿជាក់ ថា ក្រោម​ការដឹកនាំ​របស់​ព្រះតេជព្រះគុណ ក្នុង​អាណត្តិ​ថ្មី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា និង ពលរដ្ឋ ខ្មែរ​កម្ពុជាក្រោម និង ទទួល​បាន​លទ្ធផល ថ្មីៗ​បន្ថែម ទៀត​ទៅ​លើ​លទ្ធផល ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ទទួល​បាន​កន្លងមក ។

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង ខ្ញុំ​ព្រះករុណា ខ្ញុំបាទផ្ទល់ សូម​ប្រគេន​និង​ជួន​ពរ ចំពោះ​ព្រះតេជព្រះគុណ និង អស់លោក លោកស្រី ជា​សមាជិក សមាជិកា គណៈកម្មាធិការនាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជាពិសេស ។

លោក ថាច់ វៀន ជា​អធិបតី លោក ចៅ រៀប ប្រធាន​សភា​ព្រឹទ្ធាចារ្យ លោក​ថាច់ សេ ប្រធាន​សភា តំណាង និង លោក​ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម សូម​ប្រកប​ទៅ​ដោយ សុខភាព​ល្អ កាយពល​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​ដឹកនាំ​នាវា​កម្ពុជាក្រោម​ឆ្ពោះ​ទៅកាន់​ត្រ័យ​ជោគជ័យ នៃ​សិទ្ធ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង នៅ​លើ​មាតុភូមិ​កម្ពុជាក្រោម​ដ៏​សែន​ស្រណោះ​របស់​យើង​ក្នុង​ពេល​ឆាប់ ៗ នេះ កុំបី​ខាន់ ។

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦

. សាខាសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
                                                                            
                                                                             ប្រធាន 
              
                                                                            តាំង សារៈ


ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »