សេចក្ដីជួនដំណឹងស្ដីអំពីការផ្ដល់ប័ណ្ណសមាជិក

12:18:00 AM



លេខ៖ ០០២/ម.ស.ខ.ក.ក./២០១៦
ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦


សេចក្ដី​ជូន​ដំណឹង
គណៈកម្មាធិការនាយក​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម

មាន​កិត្តិយស​សូម​​ជម្រាប​​​ជូន​​បង​ប្អូន​ខ្មែរ​មាន​ដើម​កំណើត​នៅ​ទឹកដី​កម្ពុជា​ក្រោម​មេត្តា​ជ្រាប​ថា មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ បាន​ចេញ​ប័ណ្ណ​សមាជិក​ជូន​ដល់​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ ដែល​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តែ​ពុំ​មាន​លិខិតស្នាម​ច្បាស់លាស់​ស្ដី​អំពី​អត្តសញ្ញាណ ។

យោងទៅតាម​កិច្ច​ព្រមព្រៀង​រវាង​ក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សមាគម​ខ្មែរ​កម្ពុជាក្រោម សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បើក​ឱកាស​ធ្វើ​ប័ណ្ណ​សមាជិក​ជូន​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ដែល​កំពុង​រស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ប័ណ្ណ​សមាជិក​នេះ​ជា​ភស្តុតាង​សម្គាល់​បង​ប្អូន​​​មាន​សញ្ជាតិ​​ខ្មែរ​ បង​ប្អូន​អាច​យក​ទៅ​ប្រើប្រាស់​​តាម​សេចក្ដី​តម្រូវការ ។

ដូច​ព័ត៌មាន​ដែល​បាន​ជម្រាប​ខាង​លើ សូម​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ណា​មាន​ចំណាប់​អារម្មណ៍​អញ្ជើញ​មក​ការិយាល័យ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ អាសយដ្ឋាន ៖ វត្ត​សាមគ្គី​រង្សី ភូមិទ្រា២ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

ជ. គណៈកម្មាធិការនាយក
ប្រធាន

បញ្ជាក់ ៖​ដើម្បី​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក ៖
ប្រធាន​មិត្តសមាគម លោក ប៊ុន មុនី +855. 11 45 16  17
អគ្គលេខាធិការរង លោក ស៊ីម វិចិត្រ +855. 17 53 92 68
អគ្គហេរញ្ញិក  ព្រះតេជព្រះគុណ គឹម វិសាល +855. 17 93 96 90
ពាក្យសុំចូលជាសមាជិក អាចទាញយកនៅ៖ http://1drv.ms/1myLxum

លោក ប៊ុន មុនី ប្រគល់ប័ណ្ណសមាជិកជួនលោក គីម ថន ដែលកំពុងស្នាក់នៅប្រទេស អាល្លឺម៉ងដ៍

ពាក្យសុំចូលជាសមាជិក អាចទាញយកនៅ៖ http://1drv.ms/1myLxum




ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »