លេខ៖
០០២/ម.ស.ខ.ក.ក./២០១៦
ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
លិខិត
អបអរសាទរ
និង ជូនពរ
លោក តាំង
សារៈ អធិបតីនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម
លោកអធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់
!
តាងនាមគណៈកម្មាធិការនាយក
សមាជិក សមាជិកា មិត្តសមាគមខ្មែរកម្ពុជាក្រោម
យើងខ្ញុំសូមសូមសំដែងនូវមនោសញ្ចេតនារីករាយ និង អំណរសាទរយ៉ាងជ្រាលជ្រៅ
ក្នុងឱកាសដែល លោកអធិបតី ត្រូវបានអង្គមហាសន្និបាតរបស់លេខាធិការដ្ឋាននៃអង្គការ
សមាគមខ្មែរកម្ពុជាក្រោមប្រគល់ជូនតួនាទីជា ប្រធានលេខាធិការដ្ឋានអាណត្តិទី៥
ឆ្នាំ២០១៦ ។
ការប្រគល់តួនាទីដឹកនាំដ៏មានសារសំខាន់នេះជូនចំពោះ
លោកអធិបតី ពិតជាឆ្លើយតបទៅនឹងដំណើរការទៅមុខរបស់លេខាធិការដ្ឋាន និង
ស្ថានភាពខ្មែរកម្ពុជាក្រោមទូទៅ និង ពិតជាស័ក្តិសមចំពោះសមត្ថភាព បទពិសោធន៍
យ៉ាងពិតប្រាកដរបស់ លោកអធិបតី ។
យើងខ្ញុំ
គណៈកម្មាធិការនាយក សមាជិក សមាជិកា មិត្តសមាគមខ្មែរកម្ពុជាក្រោម សង្ឃឹមថា
ជាមួយតួនាទី ប្រធានលេខាធិការដ្ឋាន នឹងកាន់តែត្រូវបានពង្រឹង
ឥតឈប់ឈរទាំងបរិមាណ និង គុណភាព ជាពិសេស ប្រព្រឹត្តអំពើល្អរបស់លេខាធិការដ្ឋាន
និង អង្គការ សមាគម ខ្មែរកម្ពុជាក្រោម ដើម្បីចូលរួមកម្លាំងកាយ និង ចិត្ត
ជំរុញនាវាខ្មែរកម្ពុជាក្រោមលើដងវិថីតស៊ូ ទាមទារយកសិទ្ធិសេរីភាព និង សិទ្ធិស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ម្ចាស់ទឹកដី
នៅលើមាតុភូមិដូនតាកម្ពុជាក្រោមនៃយើង ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា
សូមគោរពជូនពរ លោកអធិបតី សូមប្រកបបានសុខភាពល្អ អាយុយឺនយូរ
ដើម្បីបំពេញសកម្មភាពរបស់ លោកអធិបតី ឲ្យបានជោគជ័យជាទីបំផុត ។
ជ. គណៈកម្មាធិការនាយក
ប្រធាន
![]() |
| ឆ្វេងទៅស្ដាំ៖ ១. លោក តាំង សារៈ ២. លោក សឺន យឿង ៣. ឯកឧត្តម យន្ត ថារូ ក្នុងពីធីបុណ្យវត្តសាមគ្គីរង្សី ក្រុងភ្នំពេញ |

