តំណាងគណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោមសួរសុខទុក្ខលោក តាំង សារៈ

4:21:00 AM
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ តំណាងគណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយលោក ប៊ុន មុនី ប្រធានមិត្តសមាគម បានចូលទៅសួរសុខទុក្ខ និង យកថវិកា៛២៦០,០០០ (ម្ភៃប្រាំមួយម៉ឺនរៀល) ជូនលោក តាំង សារៈ អធិបតីមិត្តសមាគម និង ជាប្រធានលេខាធិការដ្ឋាននៃ អង្គការ - សមាគមខ្មែរកម្ពុជាក្រោមអាណត្តិទី៥ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត ។

លោក តាំង សារៈ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត 


លោក តាំង សារៈ ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតកាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ។ តាមព័ត៌មានពីវេជ្ជបណ្ឌិតព្យាបាល លោកត្រូវសរសៃសម្ពាធបេះដូង ហើយត្រូវសម្រាកតាមដាន ប្រហែល ៣ ថ្ងៃទៀតទើប ពេទ្យអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ ។

កូនប្រុសរបស់លោកតាំង សារៈ ដែលកំពុងថែទាំឪពុក បានឲ្យដឹងថា ការស្នាក់នៅនេះត្រូវចំណាយប្រហែល $៦០ (ហុកសិបដុល្លារ) សម្រាប់ថ្ងៃបន្ទប់ក្នុងមួយថ្ងៃមួយយប់ ។

មិត្តសមាគមខ្មែរកម្ពុជាក្រោមសូមជូនដំណឹងនេះដល់បងប្អូនខ្មែរក្នុង និង ក្រៅប្រទេស ជាពិសេសបងប្អូនដែលធ្លាប់រាប់អានលោកតាំង សារៈ បានជ្រាប ហើយក៏ក្នុងឱកាសនេះដែល មិត្តសមាគមក៏សូមអំពាវនាវដល់សន្ដានចិត្តមនុស្សធម៌របស់បងប្អូននៅគ្រប់ទិសទី ជួយផ្ដល់ជំនួយជាកម្លាំងចិត្ត ក៏ ដូចជាថវិកា និង សម្ភារៈ ជូនលោកតាំង សារៈ ដើម្បីសំដែងនូវភាពកក់ក្ដៅ និង ការរាប់អានគ្នាក្នុងពេលមានអាសន្ន សម្រាប់គ្រួសារលោកតាំង សារៈ ក៏ដូចជាកម្លាំងទឹកចិត្តជួយលោកឲ្យឆាបសះស្បើយ ៕


ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »