កិច្ចប្រជុំប្រចាំខែនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម

4:40:00 AM
វេលាម៉ោង១៣ និង ០០ នាទី ថ្ងៃ២៤ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការនយាកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម បានបើកអង្គប្រជុំប្រចាំខែមករា នៅទីស្នាក់ការរបស់ខ្លួន ។ គណៈកម្មាធិការនាយកសូមជម្រាបព័ត៌មានលំអិតនៃកិច្ចប្រជុំប៉ុន្មានចំណុចដូចខាងក្រោមនេះ ដើម្បីបងប្អូនជាសមាជិក សមាជិការបស់សមាគម ក៏ដូចមតិសាធារណជនបានជ្រាប ៖
កិច្ចប្រជុំនៅទីស្នាក់ការនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ក្រុងភ្នំពេញ

១. ចុះបញ្ជីវត្តមាន ប្រកាសរបៀបវារៈ
២. របាយការណ៍សកម្មភាពរបស់មិត្តសមាគម និង របាយការណ៍ថវិកា
២.១. របាយការណ៍សកម្មភាពរបស់មិត្តសមាគម រាយការណ៍ដោយអគ្គលេខាធិការ

ក. គិតពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ មិត្តសមាគមមាន១១ សកម្មភាព ក្នុងនោះមានប្រជុំផ្ទៃក្នុងចំនួន ២ លើក ។ ចូលរួមសកម្មភាពជាមួយអង្គការ សមាគមដទៃក្នុងលេខាធិការដ្ឋានមានចំនួន ៣ លើក ។ ចេញសេចក្ដីថ្លែងការណ៍ លិខិតអបអរសាទរ លិខិតថ្លែងអំណរគុណចំនួន ៣ ។ ចុះទៅសួរសុខទុក្ខមន្ត្រី និង សមាជិកសមាគមដែលត្រូវជំងឺចំនួន ២ ករណី ។

ខ. សមាគមបានបញ្ចូលសមាជិកគណៈកម្មាធិការនាយកថ្មីចំនួន ១ រូប ឈ្មោះ សួន វ៉ាន់គា ទទួលបន្ទុកជាអគ្គលេខាធិការរង និង ប្រធានស្នងការរដ្ឋបាល ។

គ. គិតពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ មិត្តសមាគមបានបញ្ចូលសមាជិកថ្មី ចំនួន ១៦ នាក់ ក្នុងនោះ ស្រី ៩ នាក់ និង ប្រុសចំនួន ៧ នាក់ ។

(លំអិត សូមមើលនូវរបាយការណ៍ដែលបានភ្ជាប់ជាមួយ)

២.១. របាយការណ៍ថវិកា
គិតពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦
ចំណូលមិត្តសមាគមមាន ៤៣៤,៦០០៛ (បួនសែន សាមសិបម៉ឺន បួនពាន់ ប្រាំមួយរយរៀល)
និង $៥០ (ហាសិបដុល្លារ)
ចំណាយមិត្តសមាគមមាន ៤៣០,០០០៛ (បួនសែន បីម៉ឺនរៀល) និង $៥០ (ហាសិបដុល្លារ)
សរុប មិត្តសមាគមនៅសល់ ៤,៦០០៛ (បួនពាន់ និង ប្រាំមួយរយរៀល)
(លំអិត សូមមើលនូវរបាយការណ៍ដែលបានភ្ជាប់ជាមួយ)

៣. រៀបចំពង្រឹងផ្ទៃក្នុងមិត្តសមាគម
៣.១. អង្កប្រជុំឯកភាពបញ្ចូលសមាសភាពថ្មីចូលក្នុងគណៈកម្មាធិការនាយកចំនួន ៤ អង្គ/រូប
មាន ៖
ក. លោក លី សុខា ទទួលបន្ទុកជាប្រធានស្នងការទំនាក់ទំនង និង អភិវឌ្ឍន៍ និង ជាទីប្រឹក្សាផ្ទាល់ប្រធានមិត្តសមាគម ។
ខ. លោក ង៉ើយ សុរិន ទទួលបន្ទុកជាប្រធានស្នងការសង្គមកិច្ច
គ. ព្រះតេជ ព្រះគុណ ថាច់ វណ្ណា ទទួលបន្ទុកជាប្រធានស្នងការព័ត៌មាន និង ផ្សព្វផ្សាយ
ឃ. ព្រះតេជព្រះគុណ ថាច់ ពុត ទទួលបន្ទុកជាប្រធានស្នងការធម្មការ និង សាសនា
៣.២. អង្គប្រជុំឯកភាពបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ០៧ រូប ។ គណៈកម្មាធិការអចិន្ត្រៃ
នេះមានភារកិច្ចជំនួសគណៈកម្មាធិការនាយកចេញសេចក្ដីសម្រេចក្នុងករណីបន្ទាន់ ដោយសំឡេង ៥០+១ (ហាសិបបូកមួយ) និង ទទួលបន្ទុកប្ដូរវេនប្រចាំការនៅការិយាល័យ ។
សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍នេះមាន ៖
១. លោក ប៊ុន មុនី
២. លោក ញឹម ឫទ្ធី
៣. លោក លី ផល្លី
៤. លោក ស៊ីម វិចិត្រ
៥. ព្រះតេជព្រះគុណ គឹម វិសាល
៦. លោក លី សុខា
៧. លោក សម្បត្តិ ស៊ីណា

៤. អង្គប្រជុំបានឯកភាពបើកកិច្ចប្រជុំពិសេសមួយដើម្បីប្រកាសសមាសភាពគណៈកម្មាធិការ
យក ។
អង្គប្រជុំនេះ គម្រោងនឹងប្រព្រិត្តឡើងនៅវេលាម៉ោង ០៩ ៖ ០០ នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។
៥. ពង្រីកចលនាមូលិនិធិមរណសង្គ្រោះ
អង្គប្រជុំបានពិភាក្សា និង ទទយលបានាការឯកភាព ទាំងមូល ប្រគល់តួនាទីប្រធានមូលនិធិមរណសង្គ្រោះពិលោក លី ផល្លី មកឲ្យលោក ញឹម ឫទ្ធី ។ អំពីផែនការណ៍ពង្រីកមូលិនិធិនេះ នឹងពិភាក្សាបន្តទៀតនៅកិច្ចប្រជុំក្រោយ ។
ប្រសិនបើបងប្អូនចង់អានរបាយការណ៍ និង កំណត់ហេតុលំអិត សូមចុចនៅទីនេះ​



ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »