សេចក្ដី​ថ្លែងការណ៍ របស់​លេខាធិការដ្ឋាន​អង្គការ – សមាគម​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដី​អំពី​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​អង្គការ​សង្គមស៊ីវិល

1:21:00 AM
សេចក្ដី​ថ្លែងការណ៍
របស់​លេខាធិការដ្ឋាន​អង្គការ – សមាគម​ខ្មែរ​កម្ពុជាក្រោម
ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
-       ដោយ​ពិនិត្យ​ឃើញ​ថា ៖ សេចក្ដី​សម្រេច​ចោទ​ប្រកាន់របស់​សាលា​បំបូង​រាជធានី​ភ្នំពេញ ​ទៅ​លើ​មន្ត្រី​សមាគម​អាដហុក មន្ត្រី​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង បុគ្គលិក​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ ទាំង ៦ ​រូប ដោយ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​ក្នុង​ចំនួន​ទឹកប្រាក់​ $២០៤ (ពីរ​រយ​សូន្យ​បួន​ដុល្លារ​សហរដ្ឋអាមេរិក)
-       លេខាធិការដ្ឋាន​អង្គការ – សមាគម​ខ្មែរ​កម្ពុជាក្រោម ជា​ស្ថាប័ន​​ប្រមូលផ្ដុំ​​ទៅ​ដោយ​ អង្គការ – សមាគម​ខ្មែរ​កម្ពុជាក្រោម​ចំនួន​ដប់មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មើល​ឃើញ​ថា​ជា​ការ​ចោទប្រកាន់​ដោយ​មិន​សមហេតុសមផល​ទាល់តែសោះ ។

លេខាធិការដ្ឋាន អង្គការ – សមាគម​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
សូម​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ ៖
. គាំទ្រ​ទាំង​ស្រុង​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ​២០១៦ ។
. សំណូមពរ​ សូម​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ដើម្បី​ទម្លាក់​ការ​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​នៃ​សមាគម​អាដហុក មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង បុគ្គលិក​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា​ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ ។
`
ថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ២០១៦
លេខាធិការដ្ឋាន​អង្គការ – សមាគម​ខ្មែរ​កម្ពុជាក្រោម

ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »