លិខិត​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន​ឧបត្ថម្ភ​​ដល់​FKKKA

8:06:00 PM
មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​សូម​ថ្លែង​អំណរ អរ​ព្រះគុណ និង អរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះតេជព្រះគុណ លោក លោកស្រី និង បងប្អូន​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ធនធាន ទ្រព្យ​សម្បត្តិ ផ្ទាល់​ខ្លួន ឧបត្ថម្ភ​សកម្មភាព​របស់​មិត្តសមាគម ជា​ពិសេស យើង​ខ្ញុំ​ព្រះករុណា យើង​ខ្ញុំ​សូម​អរព្រះគុណ និង អរគុណ​ចំពោះ ៖ ព្រះតេជព្រះគុណ ច័ន្ទ ដារ៉ា គង់​នៅ​ប្រទេស​បារាំង សមាគម​ព្រះពុទ្ធសាសនា​ខ្មែរ​ក្រោម​ប្រចាំ​អាមេរិក​ខាង​ជើង (The United Khmer Krom Buddhist Monks of North America ) ដែល​ដឹកនាំ​ដោយ​ព្រះតេជព្រះគុណ ធីធី​ធម្មោ និង សហការី អ្នក​ស្រី ថាច់ ធីហុង (KELLY H. THACH) ដែល​សព្វថ្ងៃ​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក ការ​ឧបត្ថម្ភ​របស់​ព្រះតេជព្រះគុណ លោក លោកស្រី និង បងប្អូន​មាន​សារៈសំខាន់​ដ៏​ធំធេង​សម្រាប់​ភាព​ងាយស្រួល​ក្នុង​ដំណើរការ​ទៅ​មុខ​បម្រើ​បងប្អូន​ជនរួមឈាម​ខ្មែរ​កម្ពុជាក្រោម​របស់​មិត្តសមាគម ។

មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម សូម​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក​ជួយ​បីបាច់​រក្សា​ព្រះតេជព្រះគុណ អស់​លោក​លោកស្រី និង សូម​ឲ្យ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូល​មាន​ដល់​ព្រះគុណ​ម្ចាស់​គ្រប់​ព្រះអង្គ និង អស់​លោក លោកស្រី​ជា​សប្បុរសជន !





ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »