ថ្នាក់ដឹកនាំខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យយុវជន​ខ្មែរក្រោម យកចិត្តទុកដាក់ទៅលើសម្បត្តិវប្បធម៌

4:36:00 AM
ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម អំពាវនាវ​សូម​អោយ​យុវជន​ខ្មែរ​កម្ពុជាក្រោម ផ្ដោត​អារម្មណ៍​ទៅលើ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​នៅ​ដែនដី​កម្ពុជាក្រោម ។ ដែល​រដ្ឋាភិបាល​វៀតណាម​មិន​យក​ចិត្ត​ទុកដាក់​ថែរក្សា​ការពារ ។

លោក ត្រឹង ម៉ានរិន ក្នុងពិធីសន្និបាត​ប្រចាំឆ្នាំ ២០១៥ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ត្រឹង ម៉ានរិន នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ថ្លែង​ទៅកាន់​យុវជន​ខ្មែរ​កម្ពុជាក្រោម ដែល​មកពី​ប្រទេស​ផ្សេង ៗ មក​ជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​ស្ថិត​នៅ​ទី​ក្រុង ខាំ​ឌិន រដ្ឋញីវ​ចឺស៊ី សហរដ្ឋ​អាមេរិក ។ កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០១៦ ថា​បញ្ហា​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​ត្រូវ​រីងស្ងួត​នោះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ព្រួយបារម្ភ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ជា​សំខាន់​នោះ​គឺ សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​កម្ពុជាក្រោម​ច្រើន​ទៀត ដែល​ប្រឈមមុខនឹងការ​បាត់បង់ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម មិន​យក​ចិត្ត​ទុកដាក់​ថែរក្សា​នឹង​ការពារ ដូច​ជា​ដើមឈើ​ទាល​ដែល​ជា​ស្នាដៃ​របស់​លោក ឧកញ៉ា សឺន គុយ ជា​អ្នក​ដាំ នៅខេត្ត​ព្រះត្រពាំង ។ ល្ខោនបាសាក់ និង របាំ​នៅ​ភូមិ​បឹង​ចុង ក្នុង​ខេត្ត​ឃ្លាំង​ជាដើម ។


សូម​បញ្ជាក់​ថា ការ​ជួបជុំ​យុវជន​ខ្មែរ​កម្ពុជាក្រោម​នា​ពេល​នេះ គឺ​ជា​ការ​ជួបជុំ​ខ្មែរ​កម្ពុជាក្រោម​នៅ​លើ​ពិភពលោក ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ និង មតិយោបល់ សម្រាប់​ការ​តស៊ូ​មតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ផង និង ដើម្បី​ចូលរួម​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃអង្គការ​សហ​ប្រជាជាតិ​ស្ដី​អំពី​ជនជាតិ​ដើម របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ។ 


សូមតាមដានទស្សនាវិឌីអូខាងក្រោម៖

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »