សិទ្ធ​មូលដ្ឋាន និង សិទ្ធ​សម្រេចវាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​របស់​ខ្មែរ​កម្ពុជាក្រោម​មិន​ត្រូវ​បាន​គោរព​ឡើយ

11:36:00 PM
តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​ថ្លែង​ទៅកាន់​វេទិកា​សម័យ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ជាតិ​ដើម​ថា សិទ្ធ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​របស់​ខ្មែរ​កម្ពុជាក្រោម​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ឡើយ ។

កញ្ញា សឺន ដានី ថ្លែងក្នុងសម័យប្រជុំអង្គការសហប្រជាជាតិ (រូបភាព VOKK)
កញ្ញ សឺន ដានី តំណាង​អោយ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​ថ្លែង​បញ្ជាក់​នៅ​សម័យ​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនជាតិ​ដើម​លើក​ទី ១៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ​នា បូរី​ញីវយ៉ក់ ( សហរដ្ឋ​អាមេរិក ) កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០១៦ ថា​កិច្ច​ពិភាក្សា​ជា​ចំ​ហរ​រវៀង​អង្គការ​សហ​ប្រជាជាតិ និង បណ្ដា​ប្រទេស​ជា​សមាជិក​បាន​​គូស​បញ្ជាក់​ថា ប្រទេស​ជា​សមាជិក​និមួយៗ​ទទួល​ស្គាល់​ជនជាតិ​ដើម និង គោរព​សិទ្ធ​ជនជាតិ​ទាំងនោះ​ទៅ​តាម​ខ្លឹមសារ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ជនជាតិ​ដើម ។

កញ្ញា សឺន ដានី បាន​ថ្លែង​បញ្ជាក់​ទៀត​ថា សិទ្ធ​មូលដ្ឋាន និង សិទ្ធ​សម្រេចវាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​របស់​ខ្មែរ​កម្ពុជាក្រោម​មិន​ត្រូវ​បាន​គោរព​ឡើយ ។

កញ្ញា សឺន ដានី ថ្លែង​បន្ត​ទៀត​ថា ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ត្រូវ​បាន​គេ​រំលោភ​បំពាន​ទាំង​ពុំ​មាន​កំហុស ដែល​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ព្រះ​តេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ដែល​ជាព្រះចៅអធិការ និង គ្រូសូត្រ វត្ត​សិរី​តា​សេក ​ក្នុង​ទី​រួម​ខេត្ត​ជ្រោយ​ញ ខេត្ត​ឃ្លាំង កំពុង​ជាប់​ឃុំឃាំង​នៅ​ឡើយ ។


គណ: ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ត្រូវ​បាន​សម័យ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនជាតិ​ដើម UNFPII ទទួល​អោយ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​នេះ​ចំនួន ១២ ឆ្នាំ​មក​ហើយ គឺ​ចាប់​ពី​ឆ្នាំ ២០០៥ ។





ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »