ស្ថានភាពជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនៅប្រទេសថៃឡង់ដ៍ Reality of Khmer Kampuchea Krom Refugees in Thailand (English subtitle)

11:45:00 PM
តាំង​ពី​ឆ្នាំ​១៩៧៥ ប្រទេស​ថៃ​បាន​ក្លាយ​ជា​ទី​ជម្រក​របស់​ជនភៀសខ្លួន​មក​ពី​ជាតិ​សាសន៍​នានា​ក្នុង​តំបន់​អាស៊ី ក្នុង​នោះ​ក៏​មាន​ខ្មែរ​កម្ពុជាក្រោម​ផង​ដែល ។ បច្ចុប្បន្ន​នេះ នៅ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​រាប់​រយ​អ្នក​កំពុង​របស់​នៅ​ប្រទេស​ថៃ​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន ។



តាម​ប្រសាសន៍​របស់​លោក លី ឈូន ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរ​កម្ពុជាក្រោម​នៅ​ប្រទេស​ថៃ ខ្មែរ​កម្ពុជាក្រោម​នៅ​តែ​រត់​ទៅ​ប្រទេស​ថៃ​សុំ​ភៀសខ្លួន​គឺ​ដោយសារ​តែ​មិន​អាច​បន្ត​រស់​នៅ​ក្រោម​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​របប​កុម្មុយនិស្ត​យៀកណាម ហើយ​ក៏​មិន​អាច​ទទួល​បាន​សុខ​សុវត្ថិភាព​នៅ​ប្រទេស​កម្ពុជា​ផង​ដែល ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​បាន​ភៀសខ្លួន​មក​ប្រទេស​ថៃ ដើម្បី​រង់ចាំ​អង្គការសហប្រជាជាតិ​ជួយ​សង្គ្រោះ​ឲ្យ​តាំង​ទីលំនៅ​នៅ​ប្រទេស​ទីបី ដែល​ជា​កន្លែង​សុខសាន្ត ពោរពេញ​ដោយ​សិទ្ធិ​សេរីភាព ។ 

ទោះបី​យ៉ាង​នេះ​ក្ដី លោក​លី ឈូន ក៏​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​មិន​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​សង្គ្រោះ​ភ្លាមៗ​ដូច​ក្ដី​សង្ឃឹម​របស់​ពួក​គាត់​នោះ​ទេ មាន​ករណី​១៥ ឆ្នាំ មិន​ទាន់​បាន​ដោះស្រាយ ហើយ​ករណី​ឆាប់​បំផុត​ក៏​ត្រូវ​ជាង​បី​ឆ្នាំ​ដែល ។ 


ក្នុង​រយៈពេល​ប៉ុន្មាន​ដែល​រង់ចាំ​ការអនុញ្ញាត​ឲ្យ​របស់​នៅ​ប្រទេស​ទីបី ជនភៀសខ្លួន​ខ្មែរ​កម្ពុជាក្រោម​នៅ​ប្រទេស​ថៃ មិន​ទទួល​បាន​ការ​ឧបត្ថម្ភ​ស្បៀងអាហារ ឬ ថ្នាំ​ដង្កូវ​ពី​អង្គការ​សហប្រជាជាតិ​ឡើយ ។ ដើម្បី​ផ្គត់ផ្គង់​ជីវភាព ជនភៀសខ្លួន​ខ្មែរ​កម្ពុជាក្រោម​ត្រូវ​ធ្វើការ​រកស៊ី​ដោយ​លួចលាក់ ដូច​ជា​រើស​បន្លែ​នៅ​តាម​ផ្សារ ឬ នៅ​បន្ទប់​ជួល​ជា​ដើម ។ 

ពី​ឆ្នាំ​២០១២ មក​ដល់​ពេល​នេះ ការ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​​ហាក់បីដូចជា​​ត្រូវ​បាន​​អង្គការសហប្រជាជាតិ​យកចិត្តទុកដាក់ មាន​៣០%​នៃ​ជនភៀសខ្លួន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​តាំងទីលំនៅ​នៅ​ប្រទេស​ទី​បី ។ ទោះបី​យ៉ាង​នេះ​ក្ដី ខ្មែរ​កម្ពុជាក្រោម​ដែល​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​នៅ​មិន​មាន​សុទិដ្ឋិនិយម​សង្ឃឹម​ថា​ជនភៀសខ្លួន​ទាំងអស់ នឹង​បាន​ដោះស្រាយ​ឡើយ ។ 




Since 1975, Thailand has been the destination for thousands of asylum seekers from Asia, including Khmer Kampuchea Krom also. Until now, hundreds of Khmer Kampuchea Krom have fled to Thailand for being refugees.


According to Ly Chhuon, president of Khmer Kampuchea Krom Refugees Group in Thailand, the reason why Khmer Kampuchea Krom have been fleeing to Thailand for being refugees is that they cannot continue living under the repression, the human right violation from the Vietnamese authorities, but cannot be safe in Cambodia either. Khmer Kampuchea Krom fleeing to Thailand to ask for rescue the United Nation, UN would take them to a place where they could live in freedom and happiness.


Ly Chhuon added, however, these asylum seekers have not received the support from UN as their expectations. Khmer Kampuchea Krom must wait at least 3 years or even 10 years for their cases solved by UN.
           

Ly Chhuon: “Khmer Kampuchea Krom asylum seekers ask for help from UNHCR. UNHCR interview them to confirm that if they were the victims of political persecution. There is a matter when being interview that Khmer Kampuchea Krom do not speak Khmer language fluently, either Vietnamese language. About the UNHCR interpreters, they use Vietnamese and Centre Khmer language only, they do not understand Khmer Krom dialect. Thus, many Khmer Kampuchea Krom fail the interview. Some asylum seekers failed two or three times. Every case must spend at least 3 years to be solved.


In the meantime, Khmer Kampuchea Krom asylum seekers, and refuges do not receive any supports, including foods and medicine, from the UNHCR. To  feed themselves and families, Khmer Kampuchea Krom asylum seekers, and refuges must work illegally in markets or in their rooms.  


Since 2012, it’s seem to be that the refugees’ matters have been regarded by UNHCR, 30% of Khmer Kampuchea Krom asylum seekers has been token to the third countries. However, Khmer Kampuchea Krom asylum seekers in Thailand are not hopeful and confident about their futures.



A Khmer Kampuchea Krom refugees: “I do not know what to do. I have just reapplied to UN. They said they would help, but I don’t know what would happen. If someone can help me, please help me. I don’t know where to go. Homeland? Cannot, Vietnamese will arrest me. Cambodia? Cannot, Hun Sen will arrest me. Thailand? I am very cared of arrested by the police.”

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »