គណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោម ដាក់កម្រងផ្ការំលលែកទុក្ខចំពោះគ្រួសារសពលោក ម៉ាយ គី

7:33:00 AM
នៅ​ថ្ងៃទី០៥ ខែ​តុលា ឆ្នាំ២០១៦ គណៈកម្មាធិការនាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ដឹក​នាំ​ដោយ​លោក​ប្រធាន​ប៊ុន មុនី  បាន​និមន្ត និង អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​រំលែកទុក្ខ​ចំពោះ​គ្រួសារ​សពលោក ម៉ាយ គី ដែល​ជា​សមាជិក​របស់​មិត្តសមាគម នៅ​គេហដ្ឋាន​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។



ក្នុង​ឱកាស​នេះ​លោក​ប្រធាន​ ប៊ុន​មុនី បាន​ថ្លែង​នូវ​មនោសញ្ចិតនា​ទៅកាន់គ្រួសារសព ដោយមាន​ការ​សោកស្ដាយ និង អាឡោះ​អាល័យ ព្រមទាំង​ចូល​រួម​រំលែកទុក្ខ​ចំពោះ​គ្រួសារ​សពផងដែរ​ ។ ក្រៅ​ពី​កម្រង​ផ្កា​បង្ហាញ​នូវ​ការ​សោកស្ដាយ​ចំពោះ​​ការ​បាត់​សមាជិក​សមាគម​មួយ​រូប មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ក៏​បាន​ជូន​ នូវ​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល ​ដើម្បី​ជួយ​ចែក​រំលែក​ទុក្ខ​លំបាក​ដល់​គ្រួសារ​សព​លោក​ម៉ាយ គី ។ 




លោក​ម៉ាយ គី កើត​ឆ្នាំ​១៩៥០ នៅ​ឃុំ​សំរោង ស្រុក​អូមុល ខេត្ត​ព្រែកឫស្សី កម្ពុជាក្រោម បាន​ចូល​សមាជិក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​កាល​ពី​ខែ​មេសា ឆ្នាំ២០១៦ ។ លោក​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃអង្គារ ᧣ ខែ​អស្សុជ ឆ្នាំ​វក​អដ្ឋស័ក ព..១៥៦០ ត្រូវ​នឹង​ថ្ងៃទី០៤ ខែ​តុលា ឆ្នាំ២០១៦ នៅ​គេហដ្ឋាន ភូមិ​សាមគ្គី សង្កាត់ឫស្សកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្នុង​ជន្មាយុ ៦៦ ឆ្នាំ ។ 








ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »