លិខិត​បវារណារបស់​គណៈកម្មការ​ទូកង​ខ្មែរ​កម្ពុជាក្រោម​មានជ័យ

11:09:00 PM
 

លេខ ៖ ០៤៤/ម.ស.ខ.ក.ក. /២០១៦
លិខិត​បវារណា
គណៈកម្មការ​ទូកង​ខ្មែរ​កម្ពុជាក្រោម​មានជ័យ នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម មាន​កិត្តិយស​សូម​ពិត​ពុទ្ធដីកា ទូល​ថ្វាយ និង ជម្រាប​ជូន​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ទ្រង់ ឯកឧត្ដម លោកជំទាវ អស់​លោក លោកស្រី និង សប្បុរសជន​ទាំង​ក្នុង និង ក្រៅ​ប្រទេស សូម​ព្រះ​មេត្តា និង មេត្តា​ជ្រាប​ថា នៅ​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង សំពះ​ព្រះខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៤ និង ១៥ កើត និង ១ រោច ខែកត្តិក ឆ្នាំ​វក​អដ្ឋស័ក ព.. ២៥៦០ ត្រូវនឹង​ថ្ងៃទី១៣ ១៤ និង ១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៦ ខាង​មុខ​នេះ ។
ទូកង​ខ្មែរ​កម្ពុជាក្រោម​មាន​ជ័យ របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​សម្រេច​ថា​នឹង​ចូលរួម​អុំ​ប្រណាំង​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ខាង​លើ​នេះ​ដែរ ។ នៅ​ក្នុង​ការ​ចូល​រួម​អុំ​ប្រណាំង​នេះ យើង​ខ្ញុំ​ត្រូវការ​ថវិកា​ចំណាយ​ក្នុង​ចំនួន​ច្រើន​បង្គួរ ។
អាស្រ័យ​ហេតុនេះ គណៈកម្មការ​យើង​ខ្ញុំ​សូម​បវារណា​ចំពោះ​ទឹក​ព្រះទ័យ និង ចិត្ត​សប្បុរសធម៌​របស់​ព្រះ​ថេរានុត្ថេរៈ ទ្រង់ ឯកឧត្ដម លោក​ជំទាវ អស់​លោក លោកស្រី និង សប្បុរសជន​ទាំង​ក្នុង និង ក្រៅ​ប្រទេស​ព្រះ​មេត្តា និង មេត្តា ជួយ​ឧបត្ថម្ភ​ដល់​ទូកង​ខ្មែរ​កម្ពុជាក្រោម​យើង​ខ្ញុំ​ជា​ថវិកា និង ជា​សម្ភារៈ​ផ្សេងៗ​ក្ដី ទៅ​តាម​លទ្ធភាព​ដោយ​អនុគ្រោះ ។
គណៈកម្មការ​ទូកង​ខ្មែរ​កម្ពុជាក្រោម​មានជ័យ​សូម​សង្ឃឹម អរ​ព្រះគុណ និង អរគុណ​ទុក​ជា​មុន ។
រាជធានី​ភ្នំពេញ ថ្ងៃទី១០ ខែ​តុលា ឆ្នាំ​២០១៦
ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម
ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម
ប្រធាន ប៊ុន មុនី ៖ ០១១ ៤៥ ១៦ ១៧
អគ្គលេខាធិការ ស៊ីម វិចិត្រ ៖ ០៧៨៨ ២២ ១ ៧៧
អគ្គ​ហេរញ្ញិក គឹម វិសាល ៖ ០១៧ ​៩៣ ៩៦ ៩០ 



ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »