គណៈកម្មធិការនាយករបស់សមាគមបានទទួលនូវថវិកាចំនួន $៥០០ ពីលោកព្រឹទ្ធាចារ្យ លី កីវ

5:42:00 AM
នៅថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៦ នៅ​ទី​ស្នាក់ការ​កណ្ដាល​មិត្តសមាគម​ខ្មែរ​កម្បុជាក្រោម លោក​ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​តំណាង​ឲ្យ​គណៈកម្មធិការនាយក និង សមាជិក សមាជិកា​របស់​សមាគម​បាន​ទទួល​នូវ​ថវិកា​ចំនួន​ $៥០០ (ប្រាំរយ​ដុល្លារ​សហរដ្ឋ​អាមេរិក) ពី​លោក​ព្រឹទ្ធាចារ្យ​ លី កីវ ដែល​ជាការ​​ឧបត្ថម្ភ​របស់​បងប្អូន​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក ។

គណៈកម្មាធិការ​នាយក សមាជិក សមាជិកា​ នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​នូវ​សន្ដាន​ចិត្ត​សប្បុរសធម៌​​ដ៏ទូលំទូលាយ​​របស់​អស់​លោក លោកស្រី ។ ការ​ឧបត្ថលោក លោកស្រី​​ពិត​ជា​មាន​សារៈ​សំខាន់​ក្រៃលែង​ក្នុង​ការ​​ចូលរួម​​លើកស្ទួយ​សកម្មភាព​របស់​មិត្តគម​ដើម្បី​បម្រើ​​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ ។
សូម​ប្រសិទ្ធិពរ​ជ័យ​​សេរី​សួស្ដី​ និង ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ​ចូល​មាន​ដល់​លោក លោកស្រី​កុំ​បី​ឃ្លៀងឃ្លាត​ឡើត !
នាម​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​​តាម​រយៈ​លោក​ព្រឹទ្ធាចារ្យ លី គីវ
១. លឺវ ហៀប                 $៤០
២. ថាច់ ក្រន                $៥០
៣. តា​ហន                     $​៥០
៤. ហ្វ៊ិញ សយ               $២០
៥. លី ដុង                      $១០
៦. ឡឹម ខៃ                    $២០
៧. ដាញ់ ឡាង               $៥០
៨. លី គីវ                       $៥០
៩. កែវ អូន                    $២០
១០. ស្វាយណាវ            $២០

១១. ច័ន្ទ សុខា               $៧០ 

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »