ថ្ងៃទី០៤
ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម និង សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមអាមេរិកខាងជើងបានយកកម្រងផ្កា
ចូលគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខនឹងគ្រួសារសពឯកឧត្ដម ប៉ែន សុវណ្ណ នៅវត្តនួនមុនីរាម
(ហៅវត្តថាន់) ។
គណៈប្រតិភូដឹកនាំដោយលោកតាំង
សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំព្រះរាជាណាចក្រកម្ពុជា
រួមនិងព្រះសង្ឃ និង តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោមមួយចំនួន
បានចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្ដម ប៉ែន សុវណ្ណា នៅវេលាម៉ោង ១៥ និង ០០ នាទី
។ ក្រោយពីបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះតេជព្រះគុណ ថាច់ ហាសំអាង
តំណាងឲ្យសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមអាមេរិកខាងជើង និង លោកតាំង សារៈ
តំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកបាននិមន្ត និង
អញ្ជើញសរសេរក្នុងសៀវភៅកាន់ទុក្ខផងដែរ ។
ក៏ក្នុងឱកាសនេះ
គណៈប្រតិភូក៏បាននាំយកនូវថវិកា ចំនួន $៣០០ (បីរយដុល្លារសហរដ្ឋអាមេរិក)
ដែលជាថវិកាបានមកពីសហព័ន្ធខ្មែរកម្ពុជាក្រោម និង
សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមអាមេរិកខាងជើងចូលកុសលផងដែរ ។
ឯកឧត្ដម
ប៉ែន សុវណ្ណ ជាអតីតនាយករដ្ឋមន្ត្រីប្រជាមានិតកម្ពុជា និង
ជាសមាជិករដ្ឋសភាកម្ពុជាអតីតកាល៥ មណ្ឌលខេត្តកំពង់ស្ពឺ បានទទួលមរណភាព
កាលពីថ្ងៃសៅរ៍ ទី ២៩ ខែតុលា ឆ្នាំ ២០១៦ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកក្នុងក្រុងដូនកែវខេត្តតាកែវ
ក្នុងជន្មាយុ ៨០ ឆ្នាំ ។

































