នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ គណៈកម្មាធិការនាយកមិត្តសមាគមខ្មែរកម្ពុជាក្រោម
ដឹកនាំដោយលោកប្រធាន ប៊ុន មុនី បានចូលរួមរំលែកមរណទុក្ខលោកយាយ ភៀន វង់ ដែលជាម្ដាយមីងក្មេករបស់លោក
ង៉ើយ សុរិន ដែលជាមន្ត្រីស្នងការសង្គមកិច្ចរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម
។
ថ្លែងក្នុងពិធីបុណ្យសព លោកប្រធានប៊ុន មុនី តំណាងឲ្យសមាជិក
សមាជិកាមិត្តសមាគមចូលរួមរំលែកទុក្ខចំពោះការបាត់បង់សមាជិកក្រុមគ្រួសារលោកង៉ើយ
សុរិន ដោយសេចក្ដីអាឡោះអាល័យជាទីបំផុត ។
ក្រៅពីនោះ គណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោមក៏បាននាំមកនូវថវិកាចំនួន
$៥០ (ហាសិបសុល្លារ) និង ៧០,០០០៛ (ប្រាំពីរម៉ឺនរៀល) ដែលជាការចូលរួមចាប់មគ្គផលរបស់សមាជិក
សមាជិការបស់មិត្តសមាគម និង ២០,០០០៛
(ពីរម៉ឺនរៀល) ដែលជាប្រាក់សំណងរបស់មូលនិធិមរណសង្គ្រោះដែលលោកង៉ើយ សុរិនបានចូលរួមជាសមាជិក
ដោយបង់ក្នុងមួយចែ ៣០០០៛ (បីពាន់រៀល) ព្រមទាំងគ្រឿងបរិក្ខារមួយចំនួនមាន ៖
អង្ករមួយបាវ ទឹកសុទ្ធពីរយួរ ទឹកត្រីពីរដប ទឹកស៊ីអ៊ីវពីរដប ប៊ីចេងពីរកញ្ចប់
និង ស្ករសមួយគីឡូក្រាម ។