យោងទៅតាមស្មារតីកិច្ចប្រជុំគណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោមដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃ១៤
ខែមករា ឆ្នាំ២០១៦ និង លិខិតតែងតាំងលេខ ០០៦/២០១៦/ម.ស.ខ.ក.
របស់ប្រធានមិត្តសមាគមចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ គណៈកម្មការអចិន្ត្រៃយ៍មួយនឹងត្រូវបានបង្កើតឡើយដើម្បីសម្រួលការងាររបស់គណៈកម្មាធិការនាយកដោយធ្វើសេចក្ដីសម្រេចក្នុងករណីចាំបាច់
និង បន្ទាន់ ។ ក្រៅពីនោះ គណៈកម្មការអចិន្ត្រៃយ៍នេះត្រូវទទួលបន្ទុកប្រចាំការនៅការិយាល័យកណ្ដាលរបស់មិត្តសមាគម
អាសយដ្ឋាន វត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ។
បងប្អូនប្រជាពលរដ្ឋខ្មែរ សមាជិក សមាជិកា និង អង្គភាព ស្ថាប័ន នានា
ដែលមានតម្រូវការទំនាក់ទំនងនឹងមិត្តសមាគមខ្មែរកម្ពុជាក្រោម អាចនិមន្ត និង
អញ្ជើញមកកាន់ទីស្នាក់ការកណ្ដាលរបស់សមាគម ឬ
ទាក់ទងតាមរយៈអ្នកប្រចាំការដូចខាងក្រោម ៖
