លិខិតតែងតាំង
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម
-
តាម លក្ខន្តិកៈនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម
មាត្រា ៣៤ ៣៦ ៣៨
-
យោង ស្ថានភាពជាក់ស្ដែងរបស់សមាគម
-
និង ស្មារតីកិច្ចប្រជុំគណៈកម្មាធិការនាយកកាលពីថ្ងៃទី២៤
ខែមករា ឆ្នាំ២០១៥
សម្រេច
ប្រការ១. បង្កើតគណៈកម្មការអចិន្ត្រៃយ៍មានសមាសភាពចំនួន
០៧ (ប្រាំពីរ) រូប មាន ៖
១. លោក ប៊ុន មុនី ប្រធាន
២. លោក ញ៉ឹម ឫទ្ធី អនុប្រធានទី១
៣. លោក លី ផល្លី
អនុប្រធានទី២
៤. លោក ស៊ីម វិចិត្រ អគ្គលេខាធិការ
៥. ព្រះតេជព្រះគុណ
គឹម វិសាល អគ្គហេរញ្ញិក
៦. លោក លី សុខា ទីប្រឹក្សាប្រធានមិត្តសមាគម
ប្រធានស្នងការទំនាក់ទំនង និង អភិវឌ្ឍន៍
៧. លោក សម្បត្តិ
ស៊ីណា ប្រធានស្នងការវប្បធម៌ អប់រំ យុវជន និង កីឡា
ប្រការ២. គណៈកម្មការអចិន្ត្រៃយ៍មានភារកិច្ចជួយសម្រួលការងាររបស់គណៈកម្មាធិការនាយកដោយចេញសេចក្ដីសម្រេចក្នុងករណីបន្ទាន់
ចាំបាច់ និង ពិសេស ។ គណៈកម្មការអចិន្ត្រៃយ៍
មានភារកិច្ចរាយការណ៍ជូនគណៈកម្មាធិការនាយកនូវរាល់សេចក្ដីសម្រេចរបស់ខ្លួនក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកប្រចាំខែ
។
ប្រការ៣. គណៈកម្មការអចិន្ត្រៃយ៍អាចចេញសេចក្ដីសម្រេចបានដោយមានការគាំទ្រពីសំឡេង
៥០+១ (ហាសិបបូកមួយ) នៃសំឡេងគណៈកម្មការអចិន្ត្រៃយ៍ទាំងមូល
។
ប្រការ៤. គណៈកម្មការអចិន្ត្រៃយ៍ទទួលបន្ទុកប្រចាំការនៅការិយាល័យកណ្ដាលរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម
តាមកាលវិភាគជាក់ស្ដែង ។
ប្រការ៥. បុគ្គលដែលបានចែងក្នុងប្រកា១ ទទួលខុសត្រូវទាំងស្រុងទៅលើរាល់សកម្មភាពដែលកើតឡើងក្នុងការិយាល័យកណ្ដាលរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោមក្នុងអំឡុងពេលខ្លួនទទួលបន្ទុកប្រចាំការ
។
ប្រការ៥. មន្ត្រីមិត្តសមាគមខ្មែរកម្ពុជាក្រោមដូចបានចែងក្នុង
ប្រការ១ ទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ ។
សេចក្ដីសម្រេចមានសពលភាពចាប់តាំងពីថ្ងៃចុះហត្ថាលេខា ។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម

