ថ្ងៃទី២២
ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧯ ខែមាឃ បុណ្យមាឃបូជា
ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំ៣យ៉ាងគឺ៖
១/ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២/ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣/ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ
១/ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២/ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣/ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ
ថ្ងៃទី១៤
១៥ និង ១៦ ខែមេសា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧨
᧩ និង᧪ ខែចេត្រ ចូលឆ្នាំ
ចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ
ឆ្នាំវក អដ្ឋស័ក ត្រូវនឹងថ្ងៃព្រហស្បតិ៍ ថ្ងៃ᧨ ខែចេត្រ ។ ទេវតាឆ្នាំថ្មី
ព្រះនាម «កិរិណីទេវី» ជាបុត្រទី៥នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា
ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀត ផ្កាមន្ទារ អភរណៈទ្រង់ពាក់
កែវមក៌ត ភក្សាហារទ្រង់សោយផ្លែសណ្ដែកល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ
ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់អង្គុយពាក់ឆៀងលើខ្នងគុជសារ (សត្វដំរី) ដែលជាពាហនៈ។ ទេវតាឆ្នាំថ្មីទ្រង់យាងចុះ
នៅវេលាម៉ោង ២០ និង ០០ នាទី ។
ថ្ងៃទី២០
ខែឧសភា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧯ ខែពិសាខ បុណ្យវិសាខបូជា
បុណ្យនេះបានប្ររព្ធឡើងត្រូវនឹងថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត
ទ្រង់បានបរមាភិសម្ពោធិ ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថ
។
ថ្ងៃទី២០
ខែកក្កដា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧱ ខែអាសាធ ចូលព្រះវស្សា
បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣
គឺ៖
១.ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា
២.ដើម្បីសន្សំកុសល ឬ សេចក្តីល្អ
៣.ដើម្បីឧទ្ទិសកុសលដល់បុគ្គល ( អ្នកខ្លះសំដៅលើប្រេត
) ដែលបានលាចាកលោកនេះទៅហើយ ។
ថ្ងៃទី១៧
ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧱ ខែភទ្របទ ចូលរដូវកាន់បិណ្ឌ បិណ្ឌ១
ថ្ងៃទី០១
ខែតុលា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧿ ខែភទ្របទ ភ្ជុំបិណ្ឌ
បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់
គឺ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។
ថ្ងៃទី១៦
ខែតុលា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧯ ខែអស្សុជ ចេញព្រះវស្សា
ចេញព្រះវស្សា ឬបុណ្យពិធីបវរណា នេះធ្វើឡើងក្នុងបំណង
ធ្វើការរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គងឬលើសបញ្ញត្តិណាមួយ ក្នុងការចាំ វស្សា៣ខែកន្លងមកនោះ
ទោះដោយការឃើញក្តី ការស្តាប់ឮក្តីនិងការ រង្គៀសក្តី ក៏សួមឱ្យលើកឡើងនិងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ដើម្បី
ភិក្ខុប្រព្រឹត្តខុសធ្វើការកែប្រែ ប្រសើរឡើងវិញ។
ថ្ងៃទី១៧
ខែតុលា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧱ ខែអស្សុជ ចេញរដូវកឋិនទាន
បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ២
គឺ៖ (១). រស់បានដោយកម្រ (២). ពោលសរសើរ
ថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧯ ខែកត្តិក អកអំបុក សំពះព្រះខែ
បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ២
គឺ៖
១.រំឭក ទាហានជើងទឹក ដែលរក្សាបាននូវបូរណភាពទឹកដី
ខ្មែរកម្ពុជាក្រោម
២.
ជាបុណ្យកម្សាន្តរបស់ខ្មែរនាពេលរួចរដូវប្រមូលកសិផល
