លោក តាំង សារៈ ទទួលតំណែងប្រធានលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម

11:41:00 PM
វេលាម៉ោង០៨ និង ៣០ នាទី ដល់ ម៉ោង ១១ និង ៤៥ នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានរៀបចំមហាសន្និបាតដំណាច់ឆ្នាំ២០១៥ ប្ដូរវេនប្រធាន កែទម្រង់គោលនយោបាយ និង ផែនការណ៍សម្រាប់ឆ្នាំ២០១៦ របស់ខ្លួន នៅទីស្នាក់ការរបស់សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិ និង អភិវឌ្ឍន៍ បូរីព្រៃនគរ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លទ្ធផលអង្គមហាសន្និបាត តំណែងប្រធានលេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ត្រូវបានប្រគល់ជូនលោក តាំង សារៈ ដែលជាអធិបតី (ប្រធានសភាព្រឹទ្ធាចារ្យ) នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម។

ឆ្វេងមកស្ដាំ ១. លោក សឺន ជុំជួន ២. លោក តាំង សារៈ ៣. លោក ប៊ុន មុនី ៤. លោក សឺន យឿង

ស្នងការទាំងប្រាំរបស់លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោមបានរក្សាទុក និង រៀបចំជាថ្មីដែលមានសមភាពដូចតទៅ ៖

(១) លោក សឺន ជុំជួន ទទួលបន្ទុកជាប្រធានការិយាល័យទំនាក់ទំនង រដ្ឋបាល និង ហិរញ្ញវត្ថុ
(២) លោក សឺន សុធន ទទួលបន្ទុកជាប្រធានការិយាល័យស៊ើបអង្កេត សិទ្ធិមនុស្ស និង អន្តរាគមន៍
(៣) លោក សម្បត្តិ ស៊ីណា ទទួលបន្ទុកជាប្រធានការិយាល័យអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង កិច្ចការស្ត្រី
(៤) លោក សឺន ចែងចើង ទទួលបន្ទុកជាប្រធានការិយាល័យព័ត៌មាន សង្គមកិច្ច និង ពិធីការ
(៥) ការិយាល័យ សាសនា និង វប្បធម៌ មិនទាន់ជ្រើសរើសបានប្រធាននៅឡើយ ដោយសារប្រធានអាណត្តិមុន គឺ ព្រះតេជព្រះគុណ សៀង សិវណ្ណារ៉ា បាននិមន្តគង់នៅប្រទេសក្រៅ ។

តទៅនេះ ជារូបភាពមួយចំនួននៃអង្គមហាសន្និបាតដែលព្រឹត្តិឡើយនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »