កំណត់ហេតុកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម

6:35:00 AM


        វេលា ៖ ម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី២៤ ខែ​មករា ឆ្នាំ​២០១៦
-      ទីតាំង ៖ ទីស្នាក់ការ​កណ្ដាល​មិត្ត​សមាគម​គម​ខ្មែរ​កម្ពុជាក្រោម វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ
-      សមភាព​ចូលរួម​ ៖
                ចំនួន​បាន​និមន្ត និង អញ្ជើញ ៖           ១៤
                ចំនួន​ចូល​រួម៖                                ០៨   
                   ១. លោក ប៊ុន មុនី     ប្រធាន​​
                   ២. លោក ញឹម ឫទ្ធិ   អនុប្រធាន​ទី១
                   ៣. លោក លី ផល្លី     អនុប្រធាន​ទី២
                   ៤. លោក ស៊ីម វិចិត្រ  អគ្គលេខាធិការ
                   ៥. ព្រះតេជព្រះគុណ គឹម វិសាល              អគ្គហេរញ្ញិក
                   ៦. លោក សួន វ៉ាន់គា អគ្គលេខាធិការ​រង និង ជា​ប្រធាន​ស្នងការ​រដ្ឋបាល
                   ៧. លោក ង៉ើយ​ សុរិន          ប្រធាន​ស្នងការ​សង្គមកិច្ច​(ថ្មី)
                   ៨. លោក លី សិខា    ប្រធាន​ស្នងការ​ទំនាក់ទំនង និង អភិវឌ្ឍន៍ (ថ្មី)
អង្គ​ប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​ ០៦ ចំណុច ដូច​តទៅ ៖
១. ចុះ​បញ្ជី​វត្តមាន ប្រកាស​របៀបវារៈ​
២. របាយការណ៍​សកម្មភាព​របស់​មិត្ត​សមាគម និង របាយការណ៍​ថវិកា
                ២.១. របាយការណ៍​សកម្មភាព​របស់​មិត្ត​សមាគម រាយការណ៍​ដោយ​អគ្គលេខាធិការ
                ក. គិត​ពី​ថ្ងៃ​១៩ ខែ​ធ្នូ ឆ្នាំ២០១៥ ដល់​ថ្ងៃ​ទី២៤ ខែ​មករា​ ឆ្នាំ២០១៦ មិត្តសមាគម​មាន​១១ សកម្មភាព ក្នុង​នោះ​មាន​ប្រជុំ​ផ្ទៃក្នុង​ចំនួន​ ២ ​លើក ។ ចូល​រួម​សកម្មភាព​ជា​មួយ​អង្គការ​ សមាគម​ដទៃ​ក្នុង​លេខាធិការដ្ឋាន​មាន​ចំនួន ៣ លើក ។ ចេញ​សេចក្ដី​ថ្លែងការណ៍ លិខិត​អបអរសាទរ លិខិត​ថ្លែង​អំណរគុណ​ចំនួន​ ៣ ។ ចុះ​ទៅ​សួរ​សុខទុក្ខ​មន្ត្រី និង សមាជិក​សមាគម​ដែល​​ត្រូវ​ជំងឺ​ចំនួន ២ ករណី ។
                ខ.  សមាគម​បាន​បញ្ចូល​សមាជិក​គណៈកម្មាធិការ​នាយក​ថ្មី​ចំនួន ១ រូប ឈ្មោះ សួន វ៉ាន់គា ទទួល​បន្ទុក​ជា​អគ្គលេខាធិការ​រង និង ប្រធាន​ស្នងការ​រដ្ឋបាល ។
                គ. គិត​ពី​ថ្ងៃ​១៩ ខែ​ធ្នូ ឆ្នាំ២០១៥ ដល់​ថ្ងៃ​ទី២៤ ខែ​មករា​ ឆ្នាំ២០១៦​ មិត្តសមាគម​​បាន​បញ្ចូល​សមាជិក​ថ្មី ចំនួន ១៦ នាក់ ក្នុង​នោះ ស្រី ៩ នាក់ និង ប្រុស​ចំនួន​ ៧ នាក់ ។
(លំអិត សូម​មើល​នូវ​របាយការណ៍​ដែល​បាន​ភ្ជាប់​ជា​មួយ)
                ២.១. របាយការណ៍​ថវិកា
គិត​ពី​ថ្ងៃ​១៩ ខែ​ធ្នូ ឆ្នាំ២០១៥ ដល់​ថ្ងៃ​ទី២៤ ខែ​មករា​ ឆ្នាំ២០១៦
Ø  ចំណូល​មិត្ត​សមាគម​មាន ៤៣៤,៦០០៛ (បួន​សែន សាមសិប​ម៉ឺន បួន​ពាន់​ ប្រាំមួយ​រយ​រៀល) និង $៥០ (ហាសិប​ដុល្លារ)
Ø  ចំណាយ​មិត្តសមាគម​មាន ៤៣០,០០០៛ (បួន​សែន បី​ម៉ឺន​រៀល) និង $៥០ (ហាសិប​ដុល្លារ)
សរុប មិត្តសមាគម​នៅ​សល់ ៤,៦០០៛ (បួន​ពាន់​ និង ប្រាំមួយ​​រយ​រៀល)
(លំអិត សូម​មើល​នូវ​របាយការណ៍​ដែល​បាន​ភ្ជាប់​ជា​មួយ)
៣. រៀបចំ​ពង្រឹង​ផ្ទៃ​ក្នុង​មិត្តសមាគម
                ៣.១. អង្ក​ប្រជុំ​ឯកភាព​បញ្ចូល​សមាសភាព​ថ្មី​ចូល​ក្នុង​គណៈកម្មាធិការ​នាយក​ចំនួន​ ៤​ អង្គ/រូប មាន ៖
ក. លោក លី សុខា ទទួល​បន្ទុក​ជា​ប្រធាន​ស្នងការ​ទំនាក់ទំនង និង អភិវឌ្ឍន៍ និង ជា​ទីប្រឹក្សា​ផ្ទាល់​ប្រធាន​មិត្តសមាគម ។
ខ. លោក ង៉ើយ សុរិន ទទួល​បន្ទុក​ជា​ប្រធាន​ស្នងការ​​សង្គម​កិច្ច
គ. ព្រះ​តេជ ព្រះគុណ ថាច់ វណ្ណា ទទួល​បន្ទុក​ជា​ប្រធាន​ស្នងការ​​ព័ត៌មាន និង ផ្សព្វផ្សាយ
ឃ. ព្រះតេជព្រះគុណ ថាច់ ពុត ទទួល​បន្ទុក​ជា​ប្រធាន​ស្នងការ​ធម្មការ និង ​​សាសនា
៣.២. អង្គប្រជុំ​ឯកភាព​បង្កើត​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​ ០៧ រូប ។ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​មាន​ភារកិច្ច​ជំនួស​គណៈកម្មាធិការ​នាយក​​ចេញ​សេចក្ដី​សម្រេច​​ក្នុង​ករណី​បន្ទាន់ ដោយ​សំឡេង​ ៥០+១ (ហាសិប​បូក​មួយ) និង ទទួល​បន្ទុក​​ប្ដូរ​វេន​ប្រចាំ​ការ​នៅ​ការិយាល័យ ។ 
                សមាសភាព​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​មាន ៖
                ១. លោក ប៊ុន មុនី
                ២. លោក ញឹម ឫទ្ធី
                ៣. លោក លី ផល្លី
                ៤. លោក ស៊ីម វិចិត្រ
                ៥. ព្រះតេជព្រះគុណ គឹម វិសាល
                ៦. លោក លី សុខា
                ៧. លោក សម្បត្តិ ស៊ីណា  
៤. ពិភាក្សា​អំពី​ឯកសារ​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ
៥. អង្គ​ប្រជុំ​បាន​ឯកភាព​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ដើម្បី​ប្រកាស​សមាសភាព​គណៈកម្មាធិការ​នាយក
អង្គប្រជុំ​នេះ គម្រោង​នឹង​ប្រព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង ០៩ ៖ ០០ នាទី ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ២០១៦ ។
៦. ពង្រីក​ចលនា​មូលនិធិ​មរណ​ស​ង្គ្រោះ
អង្គ​ប្រជុំ​​បាន​ពីភាក្សា និង ទទួល​បាន​ការ​ឯកភាព ​ទាំង​មូល​ ប្រគល់​តួនាទី​ប្រធាន​មូលនិធិ​មរណ​សង្គ្រោះ​ពិ​លោក លី ផល្លី មក​ឲ្យ​លោក ញឹម ឫទ្ធី ។ អំពី​ផែនការណ៍​ពង្រីក​មូលនិធិ​នេះ នឹង​ពិភាក្សា​បន្ត​ទៀត​នៅ​កិច្ច​ប្រជុំ​ក្រោយ ។
អង្គប្រជុំ​បាន​បិទ​នៅ​វេលា​ម៉ោង​១៦ និង ០០ នាទី ថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៦ ។

                                                                           ភ្នំពេញ ថ្ងៃទី២៤ ថែ​មករា ឆ្នាំ២០១៦                                                                                  កំណត់​ត្រា​ដោយ
អគ្គលេខាធិការ

ស៊ីម វិចិត្រ


 ដើម្បីទាញយករបាយការណ៏សូមចុចនៅខាងក្រោមនេះ

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »