កាលពីថ្ងៃទី១៧
ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយលោក
ប៊ុន មុនី ប្រធានសមាគម បានចុះទៅសួរសុខទុក្ខលោកចៅ សំអឿន ប្រធានស្នងការផែនការណ៍ របស់សមាគម
ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ នៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។
| លោក ប៊ុន មុនី ជូនថវិកាដល់លោក ចៅ សំអឿន នៅគេហដ្ឋានរបស់លោក នៅស្រុកកោះធំ ខេត្តកណ្ដាល |
មានប្រសាសន៍ក្នុងពេលទៅសួរសុខទុក្ខនេះ
លោកប៊ុន មុនី បានរំឭកឡើងថា មិត្តសមាគមជាអង្គការមនុស្សធម៌ ដែលមានគោលបំណងសំខាន់បំផុតគឺកៀងគរបងប្អូនខ្មែរកម្ពុជាក្រោមឲ្យឯកភាព
សមាគ្គី ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្នដូចពេលនេះ ។
លោកប៊ុន
មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមក៏បានទទួលស្គាល់លោកចៅ
សំអឿន មិនត្រឹមតែជាមន្ត្រីសកម្មមួយរូបរបស់សមាគម លោកនៅថែមទាំងជាសកម្មជនដ៏សកម្មមួយរូបក្នុងសង្គមខ្មែរកម្ពុជាក្រោម
ទោះបីជីវភាពគ្រួសារមានឧបសគ្គមួយចំនួនក្ដី តែកន្លែងណាដែលខ្មែរក្រោមត្រូវការ តែងតែឃើញលោកចៅ
សំអឿនមានវត្តមានរួមសុខ រួមទុក្ខនឹងខ្មែរក្រោម ។
ក្នុងឱកាសនេះដែល
គណៈកម្មាធិការនាយកក៏បានពាំនាំអំណោយមួយចំនួនជូនលោកចៅ សំអឿន និងគ្រួសារ រួមមាន មី
មួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយូរ សាប៊ូ ថ្នាំដុសធ្មេញ និងថវិកាមួយចំនួន ២០០,០០០ រៀល ដែលជាវិភាគទានពីគណៈកម្មាធិការនាយក
និង ថវិកា $៤០ និង ៩៥,០០០ រៀល ដែលជាវិភាគទានពីបងប្អូនខ្មែរកម្ពុជាក្រោមជាមន្ត្រីលេខាធិការដ្ឋាននៃអង្គការ
សមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ក៏ក្នុងឱកាសនេះដែល លោក ចៅ សំអៀង
ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និង រាប់អានពីសំណាក់បងប្អូនខ្មែរកម្ពុជាក្រោម
។
| គណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ជូនថវិកាដល់លោក ចៅ សំអឿន |
បញ្ជីរាយនាមសប្បុរសជន
ដែលបានចូលរួមវិភាគទានឧបត្ថម្ភលោកចៅ សំអឿង ៖
១. លោក ប៊ុន មុនី
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ៛៤០,០០០
២. លោក ស៊ីម វិចិត្រ
អគ្គលេខាធិការមិត្តសមាគមខ្មែរកម្ពុជាក្រោម ៛៤០.០០០
៣. លោក សម្បត្តិ ស៊ីណា ប្រធានស្នងការប្បធម៌
យុវជន អប់រំ និង កីឡា ៛៤០,០០០
៤. លោក លី សុខា ប្រធានស្នងការទំនាក់ទំនង និង
អភិវឌ្ឍន៍ ៛៤០,០០
៥. លោក ព្រាប សុវណ្ណ
បេឡាធិការមិត្តសមាគមខ្មែរកម្ពុជាក្រោម ៛២០,០០០
៦. លោក សឺន យឿង
ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ៛២០,០០០
៧. លោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍
$២០
៨. លោក សឺន ចែងចើង នាយកសារព័ត៌មានព្រៃនគរ ៛២០,០០០
៩. លោក កែវ សារ៉ាង មន្ត្រីលេខាធិការដ្ឋាន $៥
១០. សម្ព័ន្ធសមណនិស្សិត
និស្សិតខ្មែរកម្ពុជាក្រោម ៛២០,០០០
១១. យុវជន ភិរិន មន្ត្រីលេខាធិការដ្ឋាន ៛៥,០០០
១២. លោក ថាច់ ងុកសួង មន្ត្រីលេខាធិការដ្ឋាន $៥
១៣. លោក គឹម ស៊ីសំណា មន្ត្រីលេខាធិការដ្ឋាន ៛២០,០០០ ។
សូមទស្សនានូវវីឌីអូខាងក្រោមនេះ
អំពីសកម្មភាពទាំងស្រុង ៖
| គណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម សួរសុខទុក្ខលោក ចៅ សំអឿន |
| លោក ប៊ុន មុនី (ឆ្វេង) លោក ចៅ សំអឿន (ស្ដាំ) |
| កិច្ចពិភាគ្សាគ្នារវាងគណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ជាមួយលោក ចៅ សំអឿន |
| ឆ្លងកំពុងចម្លងចូលទៅផ្ទះលោក ចៅ សំអឿន |