មិត្តសមាគមខ្មែរកម្ពុជាក្រោម សូមអារាធនានិមន្ត
និង គោរពអញ្ជើញ ព្រះថេរានុត្ថេរៈ និង បងប្អូន ដែលជាសមាជិក សមាជិកានៃ
មិត្តសមាគមខ្មែរកម្ពុជាក្រោម មត្តានិមន្ត និង អញ្ជើញចូលរួមមហាសន្និបាតវិសាមញ្ញរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម
ដែលរៀបចំឡើង នៅវេលាម៉ោង៧៖៣០ នាទីព្រឹក ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ
ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាល វត្តសាមគ្គីរង្សី ភូមិទ្រា២
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ពង្រឹងការងារ និង
បង្ហាញសកម្មភាពសមាគម» ដើម្បីបន្តនិរន្តរភាព និង ជំរុញវឌ្ឍនភាពរបស់សមាគម ។
អាស្រ័យហេតុនេះ សូមអារាធនានិមន្ត
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង គោរពអញ្ជើញ
បងប្អូន ព្រះមេត្តា
និង មេត្តាលៃពេលចូលរួមកម្មវិធីដែលមានលក្ខណៈសំខាន់ កុំបីអាក់ខានឡើយ
។
វត្តមានរបស់ ព្រះអង្គ និង បងប្អូន
ជាកិត្តិយសដ៏ធំធេងសម្រាប់គណៈកម្មាធិការនាយក និង
ជាការរួមចំណែកបង្កើតភាពជោគជ័យនៃសមាគមតាមរយៈការប្រជុំនេះ ។
ជ.គណៈកម្មាធិការនាយក
ប្រធាន
(ហត្ថាលេខានិងត្រា)
ប៊ុន មុនី
ដើម្បីព័ត៌មានបន្ថែមសូមទំនាក់ទំនងមក
៖
១.
លោក ប៊ុន មុនី (ថាច់ ឡែន) ប្រធានសមាគម 011 45 16 17
២.
លោក ញឹម ឫទ្ធី (ពេទ្យ មិញ) អនុប្រធានសមាគម 016 88 56 61
៣.
លោក ស៊ីម វិចិត្រ អគ្គលេខាធិការសមាគម 017 53 92 68
