សេចក្ដី​ថ្លែង​អំណរ​គុណ គណៈកម្មាធិការ​នាយក​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម

6:12:00 PM


សេចក្ដី​ថ្លែង​អំណរ​គុណ 
គណៈកម្មាធិការ​នាយក​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម
សូម​ថ្លែង​អំណរ​​ព្រះគុណ និង អរគុណ​ចំពោះ

-       ព្រះតេជព្រះគុណ លោក លោកស្រី ជា​គណៈអធិបតី ស្ថាបនិក អតីត​ប្រធាន ភរិយា​អតីតប្រធាន អតីត​គណៈកម្មាធិការនាយក នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម
-       លោក លោកស្រី និង បងប្អូន​ សមាជិក សមាជិកា​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ដែល​បាន​អញ្ជើញ​មក​ពី​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ចាម កំពង់​ឆ្នាំង កំពង់ធំ ពោធិ៍សាត់ តាកែវ ។ល។

ដែល​បាន​លៃ​ពេល​ដ៏​មាន​តម្លៃ ដើម្បី​ចូល​រួម​អង្គ​មហាសន្និបាត​វិសាមញ្ញ​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៦ និង ធ្វើការ​វិភាគទាន​ធនធាន​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​អនេកប្បការ​ដើម្បី​ជួយ​ទ្រទ្រង់​មិត្តសមាគម ។
គណៈកម្មាធិការ​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អស់​លោក​ដែល​ជា​តំណាង​មក​ពី​ស្ថាប័ន​សារព័ត៌មាន​ទាំង​ឡាយ ក៏​បាន​អញ្ជើញ​ចូល​មក​ផ្ដិត​យក​រូបភាព​សកម្មភាព​នៃ​អង្គ​មហាសន្និបាត​ទាំង​មូល ។
ព្រះភ័ក្ត្រ​របស់​ព្រះអង្គ និង វត្តមាន​របស់​អស់​លោក លោកស្រី​ជា​កត្តា​សំខាន់​ចម្បង​ញ៉ាំង​ឲ្យ​មាន​ភាព​ជោគជ័យដ៏​ធំធេង​​របស់​អង្គ​មហាសន្និបាត​ថ្ងៃ​នេះ ។

គណៈកម្មាធិការ​ក៏​ជឿ​ថា អង្គ​មហាសន្និបាត​នេះ មិន​អាច​ចៀស​ផុត​ទេ​កំហុស​ខុសឆ្គង គណៈកម្មាធិការ​សូម​លំឱនកាយ​ក្រាប​ថ្វាយ​បង្គំ​ខមាទោស​ចំពោះ​ព្រះអង្គ និង សូម​អភិទោស​អស់​លោក លោកស្រី ចំពោះ​រាល់​កំហុស​ខុសឆ្គង​ដែល​បាន​កើត​ឡើង ។
គណៈកម្មាធិការ​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ក៏​សូម​ប្រសិទ្ធិពរ និង ជូន​ពរ​ចំពោះ​ព្រះតេជព្រះគុណ អស់​លោក លោកស្រី និង​បងប្អូន​សមាជិក សមាជិកា ជួប​ប្រទះ​តែ​​នឹង​ពុទ្ធពរ​ ៤ ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

. គណៈកម្មាធិការនាយក
ប្រធាន
(ហត្ថាលេខា និង ត្រា)
ប៊ុន មុនី

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »