សេចក្ដីប្រកាសព័ត៌មាន
-
ដោយពិនិត្យឃើញថា
៖ មាត្រា១១ នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិជនជាតិដើម
បានចែងថា ៖ ជនជាតិដើមមានសិទ្ធិប្រតិបត្តិ និង
ធ្វើឲ្យរស់ឡើងវិញនូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ របស់ខ្លួន ។ សិទ្ធិនេះរួមទាំងសិទ្ធិក្នុងការថែរក្សា
ការពារ និង អភិវឌ្ឍន៍អ្វីដែលបង្ហាញអំពីអត្តសញ្ញាណ វប្បធម៌ របស់ខ្លួន ដែលមានពីអតីតកាល
បច្ចុប្បន្នកាល និង អនាគតកាល ។ល។ ។
-
ដោយពិនិត្យឃើញថា
ជានិច្ចកាល គោលការណ៍ និង គោលនយោបាយរបស់បក្ស និង រដ្ឋរបស់វៀតណាម តែងតែលើកឡើងពីការគោរព
និង លើកតម្កើងនូវទំនៀមទម្លាប់ ប្រពៃណី និង
វប្បធម៌របស់ជនជាតិទាំងអស់នៅក្នុងប្រទេសវៀតណាម ។
-
ដោយពិនិត្យឃើញថា
ស្រះគូដែលស្ថិតនៅក្នុងខេត្តព្រះត្រពាំង (TRÀ VINH) ជាសំណង់វប្បធម៌មរតកដ៏យូរលង់មួយរបស់ខ្មែរកម្ពុជាក្រោម
បច្ចុប្បន្នត្រូវទទួលរងគ្រោះដោយសាររីងគោក ។
លេខាធិការដ្ឋានអង្គការ
សមាគមខ្មែរកម្ពុជាក្រោមប្រចាំព្រះរាជាណាចក្រកម្ពុជា
សូមធ្វើសេចក្ដីប្រកាសព័ត៌មានដូចតទៅ ៖
១. គាំទ្រចំពោះផែនការណ៍ស្ដារ
និង ជួសជុលឡើងវិញនូវរមណីយដ្ឋានស្រះគូ ដែលជាសំណង់វប្បធម៌របស់ខ្មែរកម្ពុជាក្រោមនេះ
ឈរលើគោលការណ៍ ដោយមានការចូលរួមពីអង្គការ ឬ
ស្ថាប័នខ្មែរកម្ពុជាក្រោមមួយចំនួនដូចជា ៖
-
សមាគមព្រះសង្ឃស្នេហាជាតិខ្មែរកម្ពុជាក្រោម
-
កម្មាភិបាលខ្មែរកម្ពុជាក្រោមដែលមានភារកិច្ចពាក់ព័ន្ធ
។
២. ក្នុងករណីចិញ្ចើមស្រះត្រូវកែកុន
ឬ លំអផ្សេងៗ ត្រូវធ្វើទៅតាមរចនាប័ទ្មខ្មែរពីបុរាណ
ដោយកុំមានការកែច្នៃឲ្យសោះ ។
៣. សូមស្ដារស្រះនេះ
ឲ្យបានដល់បាតស្រះចាស់ពីបុរាណ ជៀសវាងឆាប់រីងគោកដូចបច្ចុប្បន្ននេះ ។
៤. ក្នុងករណីស្ដារស្រះនេះ
ហើយបានជួបប្រទះនូវវត្ថុបុរាណខ្មែរដូចជាព្រះបដិការជាដើម
សូមយកវត្ថុទាំងនោះទៅតម្កល់ទុកក្នុងសារមន្ទីរខ្មែរកម្ពុជាក្រោមខេត្តព្រះត្រពាំង
ឬ ទីណាមួយដ៏សមរម្យទុកជាសក្ការវត្ថុ និង មរតកវត្ថុរបស់ខ្មែរកម្ពុជាក្រោមជាយូរអង្វែងតទៅ
។
ជ.
លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម
ប្រចាំព្រះរាជាណាចក្រកម្ពុជា
ប្រធាន
(ហត្ថលេខា និង ត្រា)
តាំង សារៈ
