សេចក្ដីអំពាវនាវ របស់មិត្តសមាគមខ្មែរកម្ពុជាក្រោម និង សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម

3:20:00 AM
សេចក្ដី​អំពាវនាវ
របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ និង សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម
នៅ​ថ្ងៃ១២​រោច ​ខែ​ផល្គុណ ឆ្នាំ​មមែ​សប្ដស័ក​ ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ​ទី០៣ ខែ​មេសា គ.ស.២០១៦ ខាង​មុន​នេះ

មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម និង សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម នឹង​រៀបចំ​ពិធី​ជួបជុំ​រវាង​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម​នានា សមាជិក សមាជិកា និង ពុទ្ធបរិស័ទ​ទាំង​ចតុទិស ជា​ពិសេស ប្អូនៗ​យុវជន យុវនារី ដែល​អញ្ជើញ​មក​ពី​គ្រប់ទិសទី​ ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យ​​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ ស្ថិត​នៅ ​វត្ត​សាមគ្គី​រង្សី ​ភូមិ​ទ្រា២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ

ក្នុង​ការ​រៀបចំ​ពិធី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ យើង​ខ្ញុំ​បាន​ចែង​កម្មវិធី​ដូច​ខាង​ក្រោម​ ៖

១. ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ដារ​បង្សុកូល​ឧទ្ទិស​​មហា​កុសល​ ដល់​វិញ្ញាណក្ខន្ធ​នៃ​បុព្វបុរស​ និង បុព្វការី​ជន ។
២. ជូន​ទេយ្យវត្ថុ​ដល់​ព្រឹទ្ធាចារ្យ ដែល​មាន​គុណ​បំណាច​ធំធេង​ចំពោះ​សង្គម​ខ្មែរ​កម្ពុជាក្រោម
៣. យុវជន យុវនារី ជួបជុំ​លេងល្បែង​ប្រជាប្រិយ​ អំណរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ

ក្នុង​ការ​រៀបចំ​នេះ យើង​ខ្ញុំ​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រើន​បង្គួរ​ដូច​មាន​លំអិត​ចំណាយ​ខាង​ក្រោម​នេះ

-       ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង អាហារ​សម្រាប់​អ្នក​ចូលរួម​ប្រហែល​ ១២០ នាក់              $២៥០
-       ជូន​ទេយ្យវត្ថុ​ដល់​ព្រឹទ្ធាចារ្យ​                                                                            $៦០
-       ជួល​រោង និង កៅអី                                                                                     $១១៥
-       ទឹក​សុទ្ធ​ និង ភេសជ្ជៈ​សម្រាប់​អ្នក​លេង​ល្បែង​ប្រជាប្រិយ                                      $៥០
-       ឧបករណ៍​សម្រាប់​​ល្បែង​ប្រជាប្រិយ និង អំណោយ​​ជូន​អ្នក​ចូល​រួម​លេង​                   $២៥០
__________________________
សរុប​ត្រូវ​ចំណាយ​                            $៧២៥ 
(ប្រាំពីរ​រយ​ម្ភៃ​ប្រាំ​ដុល្លារ​សហរដ្ឋ​អាមេរិក​)

អាស្រ័យ​ហេតុ​នេះ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម និង សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​អង្គ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ពិភពលោក​ និង សហគមន៍​​ព្រះសង្ឃ និង អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា ព្រះតេជព្រះគុណ ព្រះ​ថេរានុត្ថេរៈ​គ្រប់​​ព្រះអង្គ សម្ដេច ទ្រង់ ឯកឧត្ដម លោក​ជំទាវ អស់​លោក លោកស្រី និង ​បងប្អូន​ជា​សប្បុរសជន​ទាំង​អស់​ ព្រះ​មេត្តា និង មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា តាម​សទ្ធា​ជ្រះថ្លា​ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​ចាត់ចែង​បាន​ក្នុង​​កម្មវិធី​នេះ​តាម​ការគួរ ។
ភ្នំពេញ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦

ជ. សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម                          ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម
               អគ្គហេរញ្ញិ
      (ហត្ថលេខា និង បោះត្រា)                                              (ហត្ថលេខា និង បោះត្រា)
ព្រះតេជព្រះគុណ ថាច់ ហាសំអាង                                             ប៊ុន មុនី












ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »