នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦
កន្លងនេះ មិត្តសមាគមខ្មែរកម្ពុជាក្រោម
បានសហការជាមួយសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
រៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០
នៅក្នុងវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ដោយមានកម្មវិធីសំខាន់ៗ បី គឺ ៖ (១) ប្រគេនចង្ហាន់ដល់ព្រះសង្ឃ
ដារ បង្សុកូល ឧទ្ទិសកុសលជូនវីរសមណៈ វីរបុរស និង
ថ្នាក់ដឹកនាំមិត្តសមាគមខ្មែរកម្ពុជាក្រោម សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
និង សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក(២) ជូនវត្ថុអនុស្សាវរីយ៍ដល់ព្រឹទ្ធាចារ្យដែលមានគុណបំណាច់ចំពោះសង្គមខ្មែរកម្ពុជាក្រោម
មានជាអាទិ៍ មិត្តសមាគមខ្មែរកម្ពុជាក្រោម (៣) ជួបជុំអង្គការ សមាគមខ្មែរកម្ពុជាក្រោម សមាជិក សមាជិកា
និង ប្អូនៗយុវជនគ្រប់ទិសទីលេងល្បែងប្រជាប្រិយ ច្រៀងរាំ
អំណរបុណ្យចូលឆ្នាំ ហើយកម្មវិធីនេះមានការចូលរួមពីសរុបជិត ៥០០ អង្គ និង
រូប ។
អាចនេះយាយថា
ពិធីនេះបានប្រារព្ធឡើងដោយរលូន និង ទទួលបានជោគជ័យបរិបូរណ៍ ហើយ
នេះក៏ជាក្ដីមោទនភាពមួយដ៏ធំចំពោះមិត្តសមាគមខ្មែរកម្ពុជាក្រោម
និង សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ។
តែទោះបីយ៉ាងណាក្ដីជោគជ័យនេះ មិនអាចកើតឡើងបានឡើយ
ប្រសិនបើមិនមានការគាំទ្រ ជ្រោមជ្រែង និង
ចូលរួមរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ញាតិញោមពុទ្ធបរិស័ទ អស់លោក
លោកស្រីសប្បុរសជន បងប្អូនសមាជិកសមាជិកា និង ប្អូនៗ យុវជន យុវនារី ។
ឆ្លៀតឱកាសនេះ គណៈកម្មការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីសូមថ្លែងអំណរអរព្រះគុណ
និង អរគុណចំពោះ ៖
១. សម្ព័ន្ធសមណនិស្សិត
– និស្សិតខ្មែរកម្ពុជាក្រោម
បានឧបត្ថម្ភកម្មវិធីនូវទឹកប្រាក់ចំនួន $៥០ (ហាសិបដុល្លារសហរដ្ឋអាមេរិក)
២. សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
បានឧបត្ថម្ភកម្មវិធីនូវទឹកប្រាក់ចំនួន $២៥០ (ពីររយហាសិបដុល្លារសហរដ្ឋអាមេរិក)
៣. សមាគម និង គណៈកម្មាធិការនាយកមិត្តសមាគមខ្មែរកម្ពុជាក្រោម
បានឧបត្ថម្ភកម្មវិធីនូវទឹកប្រាក់ចំនួន $៤៥០ (បួនរយហាសិបដុល្លារសហរដ្ឋអាមេរិក)
៤. សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រចាំទ្វីអាមេរិកខាងជើង (The United Khmer Krom
Buddhist Monks of North America) ដឹកនាំដោយព្រះតេជព្រះគុណ ធីធីធម្មោ
បានឧបត្ថម្ភកម្មវិធីនូវទឹកប្រាក់ចំនួន $២០០ (ពីររយដុល្លារសហរដ្ឋអាមេរិក)
៥. ព្រះតេជព្រះគុណ
ត្រឹន ស៊ីណែម គង់នៅប្រទេសបារាំង
បានឧបត្ថម្ភកម្មវិធីនូវទឹកប្រាក់ចំនួន $៥០ (ហាសិបដុល្លារសហរដ្ឋអាមេរិក)
៦. ពុទ្ធបរិស័ទ និង
បងប្អូនសមាជិក សមាជិកានៃមិត្តសមាគមខ្មែរកម្ពុជាក្រោមបានចូលរួមចាប់មគ្គផល
ទឹកប្រាក់សរុបចំនួន ៛៨៨៨,០០០ (ប៉ែតសិបប្រាំបីម៉ឺន ប្រាំបីពាន់រៀល) និង $៣៨ (សាមសិបប្រាំបីដុល្លារសហរដ្ឋអាមេរិក)
៧. ក្រុមយុវជនមកពីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស
និង អភិវឌ្ឍន៍ ដែលបានឧបត្ថម្ភកម្មវិធីអាវយឺតចំនួនប្រាំ និង
សៀវភៅចំនួនប្រាំ ដែលមានតម្លៃសរុបប្រហែល ៛៥០,០០០ (ប្រាំម៉ឺនរៀល) និង $២០ (ម្ភៃដុល្លារសហរដ្ឋអាមេរិក) ជារង្វាន់សម្រាប់កម្មវិធីលេងល្បែងប្រជាប្រិយ
។
គណៈកម្មការរៀបចំពិធីសូមចារិកក្នុងចិត្តនូវសន្ដានចិត្តដ៏ទូលំទូលាយរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
ញាតិញោមពុទ្ធបរិស័ទ អស់លោក លោកស្រីសប្បុរសជន បងប្អូនសមាជិកសមាជិកា និង ប្អូនៗ
យុវជន យុវនារី ហើយ ទោះបីប្រុងប្រយ័ត្ន និង ព្យាយាមណាក៏ដោយ ពិធីនេះ
មិនអាចជៀសបានឡើយនូវកំហុសខុសឆ្គងមួយចំនួន
គណៈកម្មការរៀបចំពិធីសូមលំឱនកាយថ្វាយបង្គំខមាទោសចំពោះ
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង សូមអភិទោសពីសំណាក់ញាតិញោមពុទ្ធបរិស័ទ
អស់លោក លោកស្រីសប្បុរសជន បងប្អូនសមាជិកសមាជិកា និង ប្អូនៗ យុវជន យុវនារី ។ ជាទីបញ្ចប់
គណៈកម្មការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក ព.ស. ២៥៦០
សូមប្រគេនពរ និង ជូនពរចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ញាតិញោមពុទ្ធបរិស័ទ
អស់លោក លោកស្រីសប្បុរសជន បងប្អូនសមាជិកសមាជិកា និង ប្អូនៗ យុវជន យុវនារី
ឲ្យជួបតែសំណាងល្អ សុខភាពបរិបូរណ៍ និង ប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ ៖
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!
ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦