ពុទ្ធបរិស័ទខ្មែរកម្ពុជាក្រោម ប្រារព្ធពិធីបុណ្យវិសាខបូជា នៅវត្តសាមគ្គីរង្សី ក្រុងភ្នំពេញ

10:46:00 PM
ពិធីបុណ្យ​វិសាខបូជា ជា​ពិធីបុណ្យ​មួយ​ដ៏​វិសេស​បំផុត​ក្នុង​ព្រះពុទ្ធសាសនា​ដែល​ពុទ្ធ​សាសនិក​ជន​ខ្មែរ ខ្មែរ​កម្ពុជាក្រោម និង សាសនិក​ជន​នៅ​លើ​ពិភពលោក ជា​ពិសេស​ពុទ្ធសាសនិក​ជន​នៃ​និកាយ​ធំ​ៗ ០២ ក្នុង​ព្រះពុទ្ធសាសនា​គឺ​និកាយ​ថេរវាទ និង និកាយ​អាចរិយវាទ​តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ១៥ ខែ​ពិសាខ ។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ដើម្បី​រំលឹក​ទៅ​ដល់​អភិលក្ខិត​សម័យ​ចំនួន៣ ក្នុង​ព្រះពុទ្ធ​កាល​នៃ​ព្រះសម្មាសម្ពុទ្ធ​ព្រះបរមគ្រូ​ទ្រង់​ព្រះ​នាម​គោត្ដម​នៃ​យើងគឺ៖



/ អភិលក្ខិត​សម័យ​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ប្រសូត​ចាក់​ពី​ឧ​ទរ​នៃ​ព្រះពុទ្ធ​មាតា​ ។
/ អភិលក្ខិត​សម័យ​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ដឹង​នៅ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ ។
/ ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​បរមគ្រូ​ទ្រង់​យាង​ចូលកាន់​អនុបាទិសេសនិព្វាន ។


ដោយ​ឡែក​កាល​ពី​ថ្ងៃ​សុក្រ ១៥ កើត ខែ​ពិសាខ ឆ្នាំ​វក​អដ្ឋស័ក ព.ស ២៥៥៩ កន្លង់​ទៅ​ថ្មី​ៗ នេះ​ព្រះសង្ឃ​ព្រម​ទាំង​ពុទ្ធបរិស័ទ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ខ្មែរ​កម្ពុជាក្រោម ស្ថិត​នៅ​ភូមិ​ទ្រា​០២ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក៏​បាន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​វិសាខបូជា ដែល​ជា​បុណ្យ​ដ៏​វិសេស​ក្នុង​ព្រះពុទ្ធសាសនា​ផង​ដែរ ដោយ​ប្រារព្ធ​ឡើង​ចាប់​ពី​ម៉ោង ៤:៣០ នាទី ទៅតាម​កន្លង់​នៃ​ព្រះពុទ្ធសាសនា ដូច​ជា​ប្រារព្ធ​ពិធី​នមស្សការ​ព្រះ​រតនត្រ័យ​បូជា​គ្រឿង​សក្ការ​បូជា​ចំពោះ​ព្រះរតនត្រ័យ​ដែល​មាន​ព្រះពុទ្ធ​ស្នង​ព្រះអង្គ​ជា​ប្រធាន និង អារាធនា​និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះបរិត្ត​ជាដើម ។


គួរ​កត់សម្គាល់​ថា​ពិធីបុណ្យ​ដែល​ចាត់​ទុក​ជា​ពិធីបុណ្យ​ពិសេស​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ចំនួន​២/ គឺ ពិធីបុណ្យ​វិសាខបូជា​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៥ កើត​ខែ​ពិសាខ និង ពិធីបុណ្យ​មាឃបូជា ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ ១៥​កើត​ខែមាឃ ។ ដោយ​ឡែក​បុណ្យ​វិសាខ​បូជា​ក៏​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ទទួលស្គាល់​ថា​ពិធីបុណ្យ​របស់​ពិភពលោក តាម​ភាសា​អង់គ្លេស​ថា UN Day of Visakh





សូមតាមដានទស្សនាវិឌីអូខាងក្រោម៖

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »