(ភ្នំពេញ)
នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារអត្តសញ្ញាណកម្ម និង
គណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោមបានចុះទៅធ្វើប័ណ្ណសមាជិកជូនបងប្អូនខ្មែរកម្ពុជាក្រោមនៅភូមិសាមគ្គី
សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយពីបានពិនិត្យបែបបទឯកសារសូមចូលជាសមាជិកច្បាស់លាស់
លោកប្រធានប៊ុន មុនី បានសម្រេចផ្ដល់ទទួលឲ្យចូលជាសមាជិក ប័ណ្ណសមាជិកថ្មីជូន
៤១ នាក់ ក្នុងនោះមាន ប្រុសចំនួន ២៣ នាក់ និង ស្រីចំនួន ១៨ នាក់ ដែលជាខ្មែរមានដើមកំណើតកម្ពុជាក្រោម និង
ជាអ្នកកើតនៅព្រះរាជាណាចក្រកម្ពុជា តែមានឳពុក ម្ដាយជាខ្មែរមានដើមកំណើតកម្ពុជាក្រោម
។
តាមការឯកភាពរវាងក្រសួងមហាផ្ទៃ
និង អង្គការ សមាគមខ្មែរកម្ពុជក្រោមប្រចាំព្រះរាជាណាចក្រកម្ពុជា ប័ណ្ណសមាជិតមិត្តសមាគមខ្មែរកម្ពុជាក្រោម
មិនត្រឹមតែសម្រាប់បញ្ជាក់សមាជិកភាពរបស់សមាគមតែប៉ុណ្ណោះទេ
ប័ណ្ណនេះនៅថែមទាំងជាឯកសារសំខាន់បញ្ជាក់អត្តសញ្ញាណខ្មែរកម្ពុជាក្រោមដើម្បីសម្រួលឲ្យឲ្យការទទួលបានសិទ្ធិរបស់បងប្អូនស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា
។ ជាការជាក់ស្ដែង
ក្នុងការណីបងប្អូនខ្មែរកម្ពុជាក្រោមបានបង្ហាញប័ណ្ណសមាជិកមិត្តសមាគមត្រូវបានអាជ្ញាធរដែនដីយកចិត្តទុកដាក់
និង សម្រួលការងារជាច្រើន ។
ក៏ក្នុងឱកាសនេះផងដែរ
គណៈកម្មការមូលនិធិមរណសង្គ្រោះ បានផ្សព្វផ្សាយអំពីគោលការណ៍មនុស្សធម៌ និង
ជួយលើកស្ទួយជិវភាពគ្នាទៅវិញទៅមក ដល់បងប្អូននៅភូមិសមាគ្គី
សង្កាត់ឫស្សីកែវនេះ ហើយក៏ទទួលបានសមាជិកថ្មីចំនួន ៣៩ នាក់ផងដែរ ។
សមាជិករបស់មូលនិធិមូរណសង្គ្រោះ មិនប្រកាន់ខ្មែរកម្ពុជាក្រោម ឬ
កម្ពុជាកណ្ដាលឡើយ ។ សមាជិកនីមួយៗ បង់ថវិកាចំនួន ៣០០០ (បីពាន់) រៀល
ក្នុងមួយខែ ហើយទទួលបានអត្ថប្រយោជន៍តាមបទបញ្ញាតិរបស់មូលនិធិ
(សិក្សាបន្ថែមនៅ ៖ http://www.fkkka.org/p/blog-page_68.html
)
ភូមិសាមគ្គី
សង្កាត់ឫស្សីកែវ ជាតំបន់ជាយក្រុងភ្នំពេញ
បងប្អូនខ្មែរកម្ពុជាក្រោមរស់នៅទីនេះ
មានលក្ខណៈចម្រុះជាមួយជនអន្តោប្រវេសន៍យួន
ក្នុងករណីមួយចំនួនជាហេតុបណ្ដាលឲ្យមានការអាជ្ញាធរដែនដីអនុវត្តិច្បាប់មិនត្រឹមត្រូវនឹងបងប្អូន
។ ការណ៍ដែលបងប្អូនទទួលបានប័ណ្ណសមាជិករបស់មិត្តសមគមជួយសម្រួលដល់អាជ្ញាធរដែនដីកំណត់អត្តសញ្ញាណសាមីជន
និង គាំពារដល់សិទ្ធិស្រប់ច្បាប់របស់ខ្មែរកម្ពុជាក្រោមនៅព្រះរាជាណាចក្រកម្ពុជា
៕