សេចក្ដីជូនដំណឹងស្ដីអំពីការផ្សាយផ្ទាល់ទូកងខ្មែរកម្ពុជាក្រោមមានជ័យចូលរួមប្រណាំងក្នុងព្រះរាជពិធីអុំទូក
បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែឆ្នាំ២០១៦
ទូរទស្សនិកជន ជនរួមជាតិ និង
បងប្អូនខ្មែរកម្ពុជាក្រោមជាទីមេត្រី នៅថ្ងៃទី១៣ ១៤ និង ១៥ ខែវិច្ឆិកា
ឆ្នាំ២០១៦ខាងមុខនេះ
ទូកងខ្មែរកម្ពុជាក្រោមមានជ័យរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម
នឹងចូលរួមអុំប្រណាំងក្នុងព្រះរាជពិធីអុំទូក បណ្ដែតប្រទីប អកអំបុក និង
សំពះព្រះខែនៅលើដងទន្លេសាប ។ ទូរទស្សន៍មិត្តសមាគមខ្មែរកម្ពុជាក្រោមនឹងផ្សាយផ្ទាល់ព្រឹត្តិការនេះក្នុងមួយថ្ងៃពីរលើក
មួយលើករយៈពេលពីរម៉ោង
ក្នុងរយៈពេលដែលទូកងខ្មែរកម្ពុជាក្រោមមានជ័យមានចូលរួមប្រណាំង ។
ដូចសេចក្ដីបានជម្រាបជូនខាងលើ
សទូរទស្សន៍មិត្តសមាគមខ្មែរកម្ពុជាក្រោមសូមគោរពអញ្ជើញទូរទស្សនិកជន ជនរួមជាតិ
និង បងប្អូនខ្មែរកម្ពុជាក្រោមរង់ចាំតាមដានដោយមេត្រី ។