តបតាមលិខិតអញ្ជើញរបស់ព្រះតេជព្រះគុណប្រធានសម្ព័ន្ធសមណនិស្សិត
និស្សិតខ្មែរកម្ពុជាក្រោម គណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោម
ដឹកនាំដោយលោកប្រធានប៊ុន មុនី បានអញ្ជើញចូលរួមក្នុងកម្មវិធី «ជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាក្រោម និង សប្បុរសជន» ដែលរៀបចំឡើយដោយសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម
នៅភោជនីយដ្ឋាន សូរីយា ក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ។
កម្មវិធីនេះតែងតែបានសម្ព័ន្ធសមណនិស្សិត
និស្សិតខ្មែរកម្ពុជាក្រោមរៀបចំឡើងរៀងរាល់ឆ្នាំដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់សកម្មភាពរបស់ខ្លួន
។ ពិធីឆ្នាំនេះមានការចូលរួមរបស់សមាជិករាជវង្សខ្មែរ តំណាងអង្គការ
សមាគមខ្មែរកម្ពុជាក្រោមមួយចំនួន និង បងប្អូនខ្មែរកម្ពុជាក្រោមដែលជាសមាជិក
សមាជិកា និង ម្ចាស់ឧបត្ថម្ភ សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ។
ក្នុងកម្មវិធីនេះផងដែល
គណៈប្រតិភូនៃមិត្តសមាគមខ្មែរកម្ពុជាក្រោមបានវិភាគទាននូវថវិកាចំនួន ៤០០,០០០៛ (សែសិបម៉ឺនរៀល) ដើម្បីចូលរួមបម្រើកិច្ចការសង្គមជាមួយនឹង សម្ព័ន្ធសមណនិស្សិត
និស្សិតខ្មែរកម្ពុជាក្រោម ។