ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧
គណៈប្រតិភូគណៈកម្មាធិការនាយកបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និង
រំលែកទុក្ខនឹងគ្រួសារលោកតា សុខ ជា នៅគេហដ្ឋាន ភូមិសំបួរ សង្កាត់ដង្កោ
ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកតាសុខ ជា កើតនៅឆ្នាំ១៩៣៧ នៅឃុំបឹងទន្សា ស្រុកបាយឆៅ
ខេត្តឃ្លាំង កម្ពុជាក្រោម លោកបានទទួលអនិច្ចកម្មនៅយប់ថហថៃទី០៦ ខែកុម្ភៈ
ឆ្នាំ២០១៧ ដោយចាស់ជរា ។
លោក ប៊ុន មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម
បានថ្លែងទៅកាន់គ្រួសារនៃសពនូវសេចក្ដីអាឡោះអាល័យនឹងរំលែកនូវទុក្ខដ៏ធំទម្ងន់ចំពោះការបាត់បង់ស្វាមី
ឪពុក ឪពុកក្មេក ជីតា តាទួតរបស់គ្រួសារ ។
ក្នុងឱកាសនេះ
គណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោមក៏បានជូនក្រុមគ្រួសារនូវថវិកាចំនួន
២០០,០០០៛ (ពីរសែនរៀល) និង
អង្ករមួយបាវ ដែលជាការចូលរួមរំលែកទុក្ខរបស់សមាជិក
សមាជិកាគណៈកម្មាធិការនាយក ។
គួររំឭកផងថា លោកតា សុខ ជា មានកូន កូនប្រសារ និង ចៅ
ទាំងអស់ដល់០៥ នាក់ ជាសមាជិកយ៉ាងសកម្មតែងតែចូលរួម និង
គាំទ្រសកម្មភាពទាំងឡាយរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម ។
